ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​ក្នុង​ឧទ្យាន​ធម្មជាតិ ស្រាប់តែ​ជួប​ក្រពើ​យក្ស

7 ឆ្នាំ មុន

វេ​ប​សាយ «Daily Mail» របស់​អង់គ្លេស​កាលពី​ថ្ងៃ​ទី​១៦ មក​រា ២០១៧ ផ្សាយ​ថា នាង Kim Joiner អ្នកទេសចរ​បាន​ដើរ​កម្សាន្ត​ក្នុង​ឧទ្យាន​ធម្មជាតិ «Circle B Bar Reserve» រដ្ឋ​ផ្ល​រី​ដា សហរដ្ឋ​អា​មេ​រិ​ក ស្រាប់តែ​

វេ​ប​សាយ «Daily Mail» របស់​អង់គ្លេស​កាលពី​ថ្ងៃ​ទី​១៦ មក​រា ២០១៧ ផ្សាយ​ថា នាង Kim Joiner អ្នកទេសចរ​បាន​ដើរ​កម្សាន្ត​ក្នុង​ឧទ្យាន​ធម្មជាតិ «Circle B Bar Reserve» រដ្ឋ​ផ្ល​រី​ដា សហរដ្ឋ​អា​មេ​រិ​ក ស្រាប់តែ​ប្រទះ​ឃើញ​ក្រពើ​យក្ស​ដោយ​ចៃដន្យ និង​ថតរូប​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​។

ក្នុង​វី​ដេ​អូ​ឃ្លី​ប​បង្ហាញ​ថា បរិវេណ​នៅ​ជុំវិញ​ខ្លួន​មាន​លក្ខណៈ​ជា​វាលស្មៅ ផ្លូវ​ថ្មើរជើង​នៅ​ត្រង់​កណ្តាល ហើយ​នៅ​សងខាង​ផ្លូវ​ជា​គុ​ម្ពោ​ធ​ឈើ ស្រាប់តែ​មាន​ក្រពើ​ដ៏​ធំ​មួយ​ក្បាល​ដើរ​កាត់​។ ចាត់​ទុក​ថា​មិនមែន​ជា​លើក​ដំបូង​ទេ ដែលមនុស្ស​ប្រទះ​ឃើញ​ក្រពើ​យក្ស​ប្រភេទ​នេះ ចេញ​ដើរ​នៅ​រដ្ឋ​ផ្ល​រី​ដា ។ កាលពី​ឆ្នាំ​២០១៦ មាន​ក្រពើ​ដ៏​ធំ​មួយ​ដើរ​នៅ​លើ​ទីលាន​វាយ​កូន​ហ្គោ​ល​ធ្វើ​ឱ្យ​អ្នក​វាយ​កូន​ហ្គោ​ល​ភ័យ​តក់ស្លុត ។

ចំពោះ​ក្រពើ​នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​នោះ ប្រភព​ព័ត៌មាន​មិន​បញ្ជាក់​ថា វា​មាន​ប្រវែង​ប៉ុនណា​ទេ ប៉ុន្តែ​តាម​ធម្មជាតិ​ក្រពើ​ប្រភេទ​នេះ​អាច​មាន​ប្រវែង​៤​ម៉ែត្រ ៕