ព្រឹលដែលបោកបក់តាមខ្យល់នៅរដូវរងាធ្វើឱ្យប្រទេសជប៉ុនរំលេចដោយពណ៌ស ពិសេសបេតិកភណ្ឌពិភពលោកនានានៅក្រុងក្យូតូ ប្រទេសជប៉ុនមានភាពស្រស់ស្អាតគួរឱ្យចង់គយគន់ ។ បច្ចុប្បន្នប្រទេសជប៉ុនប្រឈមមុខនឹងខ្យល់ត្រជាក់បង្កឱ្យមានព្រឹលធ្លាក់ស្ទើរតែទូទាំងប្រទេស ពិសេសនៅតំបន់ Kansai តាមធម្មតារមែងមានអាកាសធាតុក្តៅ ស្រាប់តែមានធ្លាក់ព្រិលជាអំឡុងពេលវិសេសវិសាលក្រៃលែង ។
ក្រុងក្យូតូជារៀងរាល់ឆ្នាំមិនសូវមានព្រឹលធ្លាក់ទេ ហើយនៅឆ្នាំមុនក៏គ្មានដែរ ប៉ុន្តែឆ្នាំនេះមានព្រឹលធ្លាក់ខ្លាំង ដោយទីក្រុងទាំងមូលមានព្រឹលធ្លាក់សម្រាប់១៤សង្ទីម៉ែត្រ ។
ចំណែកនៅក្រុងណានថាន ជាទីជនបទរបស់ក្រុងក្យូតូ មានព្រឹលធ្លាក់យ៉ាងក្រាស់ជាប្រវត្តិសាស្ត្រដល់ទៅ៤៦សង្ទីម៉ែត្រ និងមានសីតុណ្ហភាពត្រជាក់-២អង្សាសេ ដូច្នេះហើយរដ្ឋាភិបាលប្រកាសអាសន្នឱ្យពលរដ្ឋគួរត្រៀមទប់ទល់នឹងអាកាសធាតុដ៏ត្រជាក់នេះ ៕
ចែករំលែកព័តមាននេះ