ព្រៃ.ផ្សៃណាស់ ! លូកចូលរហូតដល់ទីជម្រៅជាច្រើនដង
ខេត្តកំពត ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ នៅភូមិត្រពាំងឈូក ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត បន្ទាប់ពីបុរសរូបនោះបាន …
ខេត្តកំពត ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ នៅភូមិត្រពាំងឈូក ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត បន្ទាប់ពីបុរសរូបនោះបាន …
ខេត្តកំពត ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ នៅភូមិត្រពាំងឈូក ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត បន្ទាប់ពីបុរសរូបនោះបានចាប់ឱប ស្ទាបអង្អែល និងលូកចូលក្នុងប្រដាប់ភេទក្មេងស្រីម្នាក់រហូតដល់ទីជម្រៅជាច្រើនដង ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ សាយ សាន អាយុ៥០ឆ្នាំ រស់នៅភូមិកើតហេតុ ។ ចំណែកក្មេងស្រីរងគ្រោះទើបតែមានអាយុ១២ឆ្នាំប៉ុណ្ណោះ ។
ប្រភពបានឲ្យដឹងទៀតថា កាលពីវេលាម៉ោង៣រសៀលថ្ងៃកើតហេតុ ជនសង្ស័យបានល្បួងក្មេងស្រីរងគ្រោះទៅផ្ទះបាយអ្នកជិតខាងម្នាក់រួចក៏ធ្វើសកម្មភាពចាប់ឱប ស្ទាបអង្អែល និងលូកចូលក្នុងប្រដាប់ភេទក្មេងស្រីរងគ្រោះរហូតដល់ទីជម្រៅជាច្រើនដង ។
សមត្ថកិច្ចបញ្ជាក់ថា លុះល្ងាចថ្ងៃដដែលក្រុមគ្រួសារសាច់ញាតិក្មេងស្រីរងគ្រោះដឹងពីការពិតក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមានរិទ្ធ ហើយក្រោយពេលទទួលពាក្យបណ្ដឹងរួច សមត្ថកិច្ចក៏បានចុះទៅចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ