ជំងឺរើមនៅនឹងប្រដាប់ភេទជាទូទៅឆ្លងតាមរយៈការរួមភេទដែលបង្កឡើងដោយមេរោគពីរប្រភេទគឺ មេរោគរើមធម្មតាប្រភេទ(HSV-1) និងប្រភេទមេរោគរើម HSV-2 ។ រើមប្រភេទនេះ នរណាក៏អាចឆ្លងមេរោគនេះបានដែរ ប៉ុន្តែស្ត្រីគឺមានហានិភ័យខ្ពស់ជាងបុរស ។
ការមានដៃគូរួមភេទច្រើនក៏បង្កើននូវហានិភ័យនៃការឆ្លងមេរោគនេះដែរ ។
រោគសញ្ញាទូទៅមួយចំនួននៃជំងឺរើមត្រង់ប្រដាប់បន្តពូជរួមមាន ការឈឺចាប់ រមាស់ កន្ទួលក្រហមតូចៗ ឬពងបែកតូចៗ ដំបៅនៅត្រង់ប្រដាប់បន្តពូជ និងមានការឈឺចាប់ពេលនោម ។ រោគសញ្ញាផ្សេងទៀតអាចមានការឈឺក្បាល ឈឺរាងកាយ និងគ្រុនក្តៅ ។
យើងមិនអាចព្យាបាលជំងឺរើមត្រង់ប្រដាប់ភេទឲ្យជាដាច់នោះទេ ប៉ុន្តែវិធីសាស្ត្រធម្មជាតិនៅតាមផ្ទះជាច្រើនអាចកាត់បន្ថយរោគសញ្ញា និងហានិភ័យនៃការឆ្លងទៅដល់អ្នកដទៃទៀត ។
ខាងក្រោមនេះជាវិធីសាស្ត្រធម្មជាតិទាំង៤ ដែលអ្នកអាចសាកល្បងក្នុងការបន្ថយនូវរោគសញ្ញានៃជំងឺរើមត្រង់ប្រដាប់ភេទ ៖
១-ស្អំទឹកកក ៖ វិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយដើម្បីបំបាត់ការឈឺចាប់ និងរមាស់ដោយសារជំងឺរើមត្រង់ប្រដាប់ភេទ គឺការស្អំទឹកកក ។ សីតុណ្ហភាពត្រជាក់អាចជួយបង្រួលសរសៃឈាមក្រោមស្បែក និងកាត់បន្ថយការឈឺចាប់ និងការរលាក ។ វាក៏ជួយកាត់បន្ថយដំបៅដើម្បីបង្កើនល្បឿននៃដំណើរការព្យាបាល។ អ្នកក៏អាចលាងតំបន់ដែលមានបញ្ហាជាមួយនឹងទឹកត្រជាក់ជាច្រើនដង ដើម្បីធ្វើឲ្យវាមានភាពស្អាតជានិច្ច ។
២-ប្រេងដូង ៖ឮ ប្រេងដូងអាចក្លាយជាជម្រើសដ៏មានប្រសិទ្ធភាពមួយផ្សេងទៀតក្នុងការព្យាបាលជំងឺរើម ។ ប្រេងដូងមានលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគ និងអុកស៊ីតកម្ម ព្រមទាំងប្រឆាំងនឹងការរលាក ។
ខ្សែសង្វាក់ទ្រីគ្លីសេរីមធ្យម អាស៊ីត Lauric និង Caprice មានឥទ្ធិពលប្រឆាំងនឹងមេរោគដែលអាចសម្លាប់មេរោគ ។ ប្រេងដូងក៏ជួយកាត់បន្ថយការរមាស់ និងការរលាកផងដែរ ។
៣-ប្រទាលកន្ទុយក្រពើ ៖ ប្រទាលកន្ទុយក្រពើជាភ្នាក់ងារប្រឆាំងមេរោគពីធម្មជាតិ ដែលអាចប្រើដើម្បីព្យាបាលជំងឺរើមគ្រប់ប្រភេទ ។ វាជួយឱ្យដំបៅសះស្បើយ ព្រមទាំងបន្ថយការឈឺចាប់ ការរលាក និងរមាស់ ។
៤-ទឹកអុកស៊ីសែន ៖ ទឹកអុកស៊ីសែន ជាវិធីសាស្ត្រព្យាបាលដ៏ពេញនិយមមួយផ្សេងទៀតសម្រាប់ការព្យាបាលជំងឺរើមត្រង់ប្រដាប់ភេទ ។
ម៉ូលេគុលអុកស៊ីសែនបន្ថែមទៀតដែលមានវត្តមានក្នុងទឹកអុកស៊ីសែនមានប្រតិកម្មគីមីជាមួយនឹងបាក់តេរីមិនត្រូវការអុកស៊ីសែន (បង្កគ្រោះថ្នាក់) និងវីរុស ព្រមទាំងមានសកម្មភាពបំផ្លាញពួកវាបានទៀតផង ៕
ចែករំលែកព័តមាននេះ