ប៉ូលិស៧នាក់ និងអ្នកដំណើរម្នាក់ត្រូវស្លាប់កាលពីថ្ងៃទី៩ មករា ក្នុងការវាយប្រហារមួយនៅជិតទីក្រុង AL ARICH ភាគខាងជើងឧបទ្វីបស៊ីណៃអុីអេហ្ស៊ីប ។ រថយន្តកាំមីញ៉ុងផ្ទុកគ្រឿងផ្ទុះមួយគ្រឿងបានផ្ទុះត្រង់បារ៉ាស់សន្តិសុខមួយ ។
យោងតាមក្រសួងមហាផ្ទៃអេហ្ស៊ីបថា ពួកអ្នកវាយប្រហារបានបើករថយន្តនេះរហូតដល់បារ៉ាស់ ក៏ប៉ុន្តែប៉ូលិសបានបាញ់ប្រហារ ។ ការផ្ទុះកើតមានមុនពេលរថយន្តនេះទៅដល់គោលដៅ ។ ជនវាយប្រហារ៥នាក់មានឱកាសបាញ់គ្រាប់បែកសំដៅបារ៉ាស់នេះ មុនពេលត្រូវប៉ូលិសបាញ់ស្លាប់ ។ កាសែតអេហ្ស៊ីប AL AHRAM ក៏រៀបរាប់ពីមនុស្ស៨នាក់រងរបួសដែរ ក្នុងការវាយប្រហារនេះ។
ទីក្រុង AL ARISH និងតំបន់ជុំវិញក្រុងនេះកន្លងមក ជាទីលាននៃការវាយប្រហារជាច្រើនប្រឆាំងកងទ័ព និងប៉ូលិសអេហ្ស៊ីប ។ ការវាយប្រហារទាំងនេះតែងប្រកាសទទួលខុសត្រូវដោយសាខាក្រុមរដ្ឋអ៊ិស្លាមនៅអេហ្ស៊ីប ។
យោងតាមរដ្ឋាភិបាលថា ប៉ូលិស និងទាហានជាច្រើនរយនាក់បានស្លាប់រួចហើយក្នុងការវាយប្រហារទាំងនេះ ។ កាលពីខែវិច្ឆិកាកន្លងទៅ ការវាយប្រហារបំផ្ទុះរថយន្តមួយទៀតសម្លាប់ប៉ូលិស៨នាក់ ត្រង់ចំណុចត្រួតពិនិត្យមួយនៅតំបន់ស៊ីណៃអីុ ៕
ចែករំលែកព័តមាននេះ