ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចស្រុកព្រៃនប់ នៅតែបន្តចាត់វិធានការក្តៅលើល្បែងស៊ីសង ជាពិសេសល្បែងជល់មាន់ ដែលត្រូវបានក្រុមអ្នកញៀនល្បែងនេះ លូចលាក់ឆក់កណ្តៀតណាត់គ្នាជល់ក្នុងទីកន្លែងស្ងាត់ និងទីកន្លែងអំណោយផលក្នុងការរត់គេចពេលសមត្ថកិច្ចចុះទៅបង្ក្រាប ។
ទោះយ៉ាងនេះក្តី គិតក្នុងដើមខែមករា២០១៧នេះ សមត្ថកិច្ចស្រុកព្រៃនប់បានប្រើកណ្តាប់ដៃចុះបង្ក្រាបទីតាំងជល់មាន់ ក្នុងនោះមានទាំងអាប៉ោងបានម៉ូតូជិត២០គ្រឿង មាន់គកជិត១០ក្បាល និតឃាត់មនុស្ស២នាក់ ដែលការបង្ក្រាបនេះ នៅទីតាំងផ្សេងៗគ្នា ក្នុងស្រុកព្រៃនប់ ។
លទ្ធផលនេះ អាចនិយាយបានថា គឺជាការបង្ក្រាបបន្តបន្ទាប់គ្នាភ្លាមៗ ដែលមិនធ្លាប់មានពីមុនមក ហើយមិនត្រឹមតែប៉ុណ្ណោះកំលាំងប៉ូលិសនៅបន្តចុះស្រាវជាវតាមទីតាំងផ្សេងទៀត ឈានទៅរកការលុបបំបាត់ល្បែងស៊ីសង ទាំងស្រុងនៅក្នុងតំបន់ស្រុកព្រៃនប់ ។
ចែករំលែកព័តមាននេះ