ជីវិតពិតរបស់ស្ត្រីរកស៊ីផ្លូវភេទដែលស្លា.ប់ដោយការរត់គេចពីសមត្ថកិច្ច
រាជធានីភ្នំពេញ ៖ ស្ត្រីរកស៊ីផ្លូវភេទម្នាក់ត្រូវគេដឹងថា បានរត់គេចពីការដេញចាប់របស់កម្លាំងសន្តិសុខខណ្ឌដូនពេញ បានចុះទៅក្នុងកាណូតទេសចរណ៍នៅមាត់ទន្លេ
រាជធានីភ្នំពេញ ៖ ស្ត្រីរកស៊ីផ្លូវភេទម្នាក់ត្រូវគេដឹងថា បានរត់គេចពីការដេញចាប់របស់កម្លាំងសន្តិសុខខណ្ឌដូនពេញ បានចុះទៅក្នុងកាណូតទេសចរណ៍នៅមាត់ទន្លេ
រាជធានីភ្នំពេញ ៖ ស្ត្រីរកស៊ីផ្លូវភេទម្នាក់ត្រូវគេដឹងថា បានរត់គេចពីការដេញចាប់របស់កម្លាំងសន្តិសុខខណ្ឌដូនពេញ បានចុះទៅក្នុងកាណូតទេសចរណ៍នៅមាត់ទន្លេ ធ្វើឱ្យរអិលជើងធ្លាក់ចូលទឹកបាត់ខ្លួន កាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី០១ មករា ស្ថិតតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ លុះនៅវេលាម៉ោង០៦ល្ងាចថ្ងៃទី០៤ មករា សាកសពស្ត្រីនោះក៍ត្រូវបានគេប្រទះឃើញ នៅក្រោមស្ពានព្រះមុនីវង្សថ្មី សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។
សាកសពស្ត្រីរងគ្រោះខាងលើ ឈ្មោះប៉ែន សុគន្ឋា ហៅស្រីម៉ៅ អាយុ៣៣ឆ្នាំ ក្រៅពីរបររកស៊ីផ្លូវភេទនៅពេលយប់ នាងក៍ជាអ្នករត់តុនៅហាងបារាំងក្នុងផ្ទះជួលម្តុំផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅភូមិពាញែក២ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ធ្លាប់មានប្តីចំនួនពីរលើក និងមានកូនប្រុសចំនួន២នាក់។
បើតាម RFA ប៉ែន សុគន្ធា មានបងស្រី ២នាក់ បានចាកចេញពីទីលំនៅនៅក្នុងខេត្តពោធិ៍សាត់ មកបម្រើការងារជាកម្មករនៅរោងចក្រកាត់ដេរ។ ក្រោយមកដោយសារបំណុលគ្រួសារដែលត្រូវការចំណូលបន្ថែម សុគន្ធា បានទៅធ្វើការនៅហាងលក់ស្រាបារាំង។ នាងធ្លាប់មានប្ដីជាជនបរទេសមានកូនម្នាក់ក្រោយមកក៏បែកបាក់គ្នា ហើយកូនក៏អោយទៅប្ដី ។ ក្រោយមកទៀតនាងមានប្ដីម្នាក់ទៀត ប៉ុន្តែប្ដីបានស្លាប់កាលពីបីឆ្នាំមុន ដោយបន្សល់ទុកកូនប្រុសពិការអោយនាងចិញ្ចឹម។
ដោយពុំមានមុខរបរអ្វី សុគន្ធា បានក្លាយជាស្ត្រីរកស៊ីផ្លូវភេទដើម្បីចិញ្ចឹមកូន និងដោះបំណុលនៅក្រោយប្ដីស្លាប់ដោយជំងឺរបេង។ កូនប្រុសរបស់ សុគន្ធា មានអាយុ ៦ឆ្នាំ ប៉ុន្តែពុំដឹងសេចក្ដីអ្វីទាំងអស់ ចំណែកការហូបចុកត្រូវមានអ្នកបញ្ចុក និងមើលថែទាំងស្រុងមិនខុសពីកូនង៉ែតឡើយ ចំណែកជើងទាំង២ ទន់មិនអាចដើរបានឡើយ។ ទាំង ២នាក់ម្ដាយ និងកូននេះស្នាក់នៅក្នុងបន្ទប់ជួលតូចមួយនៅក្នុងភូមិចម្ការចេក ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
នាង សុគន្ធា បានចំណាយលុយមិនក្រោម៧០ដុល្លាររៀងរាល់ខែ ដើម្បីចាក់ថ្នាំដែលគេអះអាងថា អាចអោយជើងកូនប្រុសរបស់នាងរឹងមាំ ឬអាចដើរបាននៅថ្ងៃមុខ ប៉ុន្តែពេលនេះនាងបានបាត់បង់ជីវិតទៅហើយ ខណៈកូនពិការក៍មិនទាន់អាចដើរបានបន្សល់ទុក្ខសោកដល់បងស្រីនាងពីរនាក់ទៀតដែលក្រីក្ររស់នៅខេត្តពោធិសាត់ សូមវិញ្ញាណក្ខន្ឋនាងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ចែករំលែកព័តមាននេះ