របបអាហារសម្បូរតៅហ៊ូអាចប៉ះពាល់ឱកាសមានកូន
បុរសដែលបរិភោគអាហារផលិតចេញពីសណ្តែកសៀងអាចបាត់បង់ឱកាសនៃការក្លាយជាឪពុក នេះបើយោងតាមការស្រាវជ្រាវបានបង្ហាញ ។
ក្រុមអ្នកជំនាញផ្នែកបន្តពូជបានរកឃើញថា សារធាតុគីមីធម្មជាតិនៅក្នុង

ក្រុមអ្នកជំនាញផ្នែកបន្តពូជបានរកឃើញថា សារធាតុគីមីធម្មជាតិនៅក្នុងសណ្តែកសៀងដែលត្រូវបានគេប្រើដើម្បីធ្វើជាម្ហូបបួសដូចជាតៅហ៊ូ អាចបំផ្លាញមេជីវិតឈ្មោល ។ សណ្តែកសៀង ដែលមានដើមកំណើតពីសណ្តែកនៅអាស៊ីខាងកើត មានការពេញនិយមកាន់តែខ្លាំងឡើងជំនួសឲ្យការបរិភោគសាច់ និងផលិតផលទឹកដោះគោ ។
ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសអេស្ប៉ាញជឿថា បញ្ហានេះអាចទាក់ទងនឹងសារធាតុគីមីម្យ៉ាងដែលមានឈ្មោះថា Phytoestrogens ដែលស្រដៀងនឹងអ័រម៉ូនរបស់ស្ត្រី និងត្រូវបានរកឃើញនៅក្នុងសណ្តែកសៀង ។
សារធាតុគីមីនេះអាចកាត់បន្ថយល្បឿននៃកោសិកាមេជីវិតឈ្មោលព្រមទាំងបង្កើនសមាមាត្រដែលមានចំនួនក្រូម៉ូសូមមិនគ្រប់គ្រាន់ ។ កត្តាទាំងពីរនេះធ្វើឱ្យបុរសកាន់តែពិបាកក្នុងការមានកូន ។
ក្រុមនេះពីដំបូងបានចាប់ផ្តើមសិក្សាពីផលប៉ះពាល់នៃសារធាតុគីមីមួយចំនួនដែលហៅថា «សារធាតុរំខានដល់ក្រពេញអង់ដូគ្រីន» ដូចជាសារធាតុ Bisphenol A ដែលប្រើក្នុងការផលិតប្លាស្ទិក ។ ប៉ុន្តែនៅពេលដែលពួកគេពិនិត្យលើលទ្ធផលដែលពួកគេបានសិក្សាដែលបានតាមដានរបបអាហាររបស់អ្នកស្ម័គ្រចិត្តជាង២៥នាក់រយៈពេលជិតពីរឆ្នាំពួកគេបានរកឃើញថា សារធាតុគីមីក្នុងសណ្តែកសៀងមានឥទ្ធិពលខ្លាំងជាងគេ ។
អ្នកដឹកនាំការសិក្សានេះគឺលោកវេជ្ជបណ្ឌិត Francisco Dominguez នៃសាកលវិទ្យាល័យ Valencia និង IVI Fertility ដែលមានគ្លីនិកសុខភាពនៅប្រទេសអេស្ប៉ាញ និងចក្រភពអង់គ្លេសបាននិយាយថា លទ្ធផលនេះអាចជួយបុរសតាមរយៈការព្យាបាលបញ្ហាបន្តពូជដើម្បីបង្កើនឱកាសនៃការមានកូនដល់ពួកគេដោយជោគ ជ័យ៕
ចែករំលែកព័តមាននេះ