ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំឆាប់ចង់ខ្លី (បទឆត្របីជាន់)

13 ឆ្នាំ មុន

-នាងអើយគួរគិតណា៎គួរអើយនាង ស្លៀកពាក់មើលរូបរាងមើលពាក់ស្លៀក
ច្រៀកជើងខោខ្លីផងខោជើងច្រៀក អាវដៃវាលដល់ក្លៀកវាលដៃអាវ ។

-អាងអួតជើងសខ្ចីជើងអួតអាង សាវក្មេងខ្លួនសំណាងខ្លួនក្មេងសាវ
ស្រាវជ្រាវប្រឹងរៀនគ្មានប្រឹងជ្រាវស្រាវ ប្រឹងកុំឆាប់ឆេវឆាវឆាប់កុំប្រឹង ។

-គ្រូស្តីគួរស្តាប់មិនគួរស្តីគ្រូ    ខឹងកុំគិតរអ៊ូគិតកុំខឹង
ថ្លឹងថ្លែងត្រូវចង់ចេះត្រូវថ្លែងថ្លឹង    រៀនយកចំណេះដឹងចំយករៀន ។

-ទៅក្នុងចូលសាលាចូលក្នុងទៅ    កៀនកោះក្បែរកុំនៅក្បែរកោះកៀន
ប្រៀនប្រិតប្រឹងស្តាប់គ្រូប្រឹងប្រិតប្រៀន    ការខ្លៅល្ងង់កុំអៀនល្ងង់ខ្លៅការ ។

-រៀនចប់ចាំស្លៀកខ្លីចាំចប់រៀន    ថាគេមិនទិតៀនមិនគេថា
ការធ្វើបានប្រាក់ខែបានធ្វើការ    ចង់ដល់ខ្លីត្រឹមណាខ្លីដល់ចង់ ៕
                                និពន្ធដោយលោក ជួន ខ្មៅ សាស្ត្រា​ចារ្យវិទ្យាល័យក្រុងព្រះសីហនុ