ពិបាករ៉ាយរ៉ាប់
មានស្ថាប័នពិសេសមួយ…តាំងពីសម័យណាក៏មានដែរ…ប្រទេសណាលើលោកយើងនេះក៏មានដែរ…ជាស្ថាប័នរកចំណូល…ចូលតិច ចូលច្រើនស្រេចតែអញ !
មានស្ថាប័នពិសេសមួយ…តាំងពីសម័យណាក៏មានដែរ…ប្រទេសណាលើលោកយើងនេះក៏មានដែរ…ជាស្ថាប័នរកចំណូល…ចូលតិច ចូលច្រើនស្រេចតែអញ !
មានស្ថាប័នពិសេសមួយ…តាំងពីសម័យណាក៏មានដែរ…ប្រទេសណាលើលោកយើងនេះក៏មានដែរ…ជាស្ថាប័នរកចំណូល…ចូលតិច ចូលច្រើនស្រេចតែអញ ! ចូលចំរន្ធ ឬខុសរន្ធ ស្រេចតែអញ !! ម្ល៉ោះហើយមេៗ…កាន់តែមាន…មានទៅ…មានទៅ !…អាកូនចៅកូនក្អុកក្អាត់តូចៗទាំងឡាយ…មេៗសប្បាយហក់លោតពេក មើលអត់ឃើញទេ !
ស្ថាប័នមួយនេះ៥អាណត្តិកន្លងមានមេមិនច្រើនទេ…ព្រោះគេមិនសូវដូរ…ទុកឱ្យជក់ខ្យល់ទន់កលើកៅអីទើបដូរ…។
គ្រប់មជ្ឈដ្ឋានបានមើលឃើញ…បានដឹងឮ…បានគ្រវីក្បាលដូចគោស្រាំងទិច…កាលណាដំណាលម្តងៗ…។
ក្រុមអ្នកសង្កេតការណ៍ដំណាលលេងៗថា…ពិបាកនិយាយឮ ពិបាកមើលណាស់…ត្រូវដងត្រូវផ្លែ តែ«សាច់ឯង»…បងធ្វើមេ…ប្អូនធ្វើមេ…។ បងធ្វើមេសាខា…ប្អូនធ្វើមេចល័ត…បងធ្វើនៅខាងលើ…ប្អូនធ្វើមេខាងក្រោម…ចែកសាច់ញាតិសាលោហិតទៅកាន់គ្រប់មែក គ្រប់ធាង…គ្មានសល់ចន្លោះមែកណាមួយទេ…ពិបាករ៉ាយរ៉ាប់ណាស់ម្ចាស់ថ្លៃអើយ…
ចំណែកអ្នកដទៃមិនមែនសាច់ឈាមអញ ? អ្ហែងងាប់ឯណា ងាប់ទៅ…អ្ហែងឈ្មោះអីក៏អញអត់ស្គាល់ដែរ…។ បើចង់ឱ្យអញស្គាល់…ចង់«មិនងាប់ក្រឡា»លក់ផ្ទះថ្មមួយល្វែងទៅ…ក្រែងលោក្រឡាងាប់អាចរស់ឡើងវិញ…ហេ ! ហេ !
ណ្ហើយ…ដោយសារតែអត់ផ្ទះល្វែងលក់ទិញបុណ្យ…ទ្រាំពាក់បេបមិនបេប ផ្កាយមិនផ្កាយ…ទ្រាំដេកយាមមុខឃ្លាំង…ទ្រាំគេប្រើដល់ចាស់រឺត្រែតទៅចុះ…ធ្វើម៉េចបើអ្នកឯងអត់មានសាច់ឈាមជាមួយអ្នកមានអំណាចដូចពួកគេហ្នុង…
ម្ចាស់ថ្លៃដ៏ឧត្តុង្គឧត្តម មហាខ្ពង់ខ្ពស់អើយ…គួរមើលទៅស្ថាប័នមួយហ្នុងផង…ខ្លះម្ភៃប្លាយឆ្នាំហើយ…ងើបអត់រួចទេ…បើសាច់គេ…ឡើងមហាលោតផ្លោះ…៕
អាឡេវ
ចែករំលែកព័តមាននេះ