ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់​ត្បូង​ពេជ្រ​ធ្លាក់​ចុះ​ព្រោះតែ​បញ្ហា​ក្រដាសប្រាក់​ឥណ្ឌា

7 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ ការ​ធ្វើ​ពាណិជ្ជកម្ម​ត្បូង​ពេជ្រ​របស់​សកលលោក​កំពុង​តែ​មានការ​អន់​ថយ ហើយ​អ្នក​ផ្គត់ផ្គង់​ធំ​ៗ​ទូ​ទាំង​សកលលោក​បាន​ទម្លាក់​កំហុស​លើ​បញ្ហា​ក្រដាសប្រាក់​ក្នុង​ប្រទេស​ឥណ្ឌា ។

ប្រទេស​ឥណ្ឌា ៖ ការ​ធ្វើ​ពាណិជ្ជកម្ម​ត្បូង​ពេជ្រ​របស់​សកលលោក​កំពុង​តែ​មានការ​អន់​ថយ ហើយ​អ្នក​ផ្គត់ផ្គង់​ធំ​ៗ​ទូ​ទាំង​សកលលោក​បាន​ទម្លាក់​កំហុស​លើ​បញ្ហា​ក្រដាសប្រាក់​ក្នុង​ប្រទេស​ឥណ្ឌា ។

យោង​តាម​ទិន្នន័យ​ពី​ក្រុមហ៊ុន Anglo American ឲ្យ​ដឹង​ថា ការ​លក់​ត្បូង​ពេជ្រ​មិន​ទាន់​កែ​ច្នៃ​របស់ De Beers បាន​ធា្ល​ក់​ចុះ​ពី​៤៧៦​លាន​ដុល្លារ មក​ត្រឹម​៤១៨​លាន​ដុល្លារ​ក្នុង​ខែ​មុន ។ ការ​ធ្លាក់​ចុះ​មួយ​ផ្នែក​ធំ គឺ​មក​ពី​ប្រទេស​ឥណ្ឌា​សម្រេចចិត្ត​ថា ឈប់​ប្រើប្រាស់​ក្រដាសប្រាក់​៥០០ និង​១.០០០​រូពី ដែល​ជា​ក្រដាសប្រាក់​ធំ​ជាងគេ ។

នាយក​ប្រតិបត្តិ De Beers លោក Bruce Cleaver បាន​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ៖ « ការ​ធ្វើ​ពាណិជ្ជកម្ម​ត្បូង​ពេជ្រ​មិន​ទាន់​កែ​ច្នៃ​កម្រិត​ទាប គឺ​កំពុង​ជួប​ប្រទះ​នឹង​ភាព​អន់​ថយ ដោយសារ​តែ​កម្មវិធី​រូបិយ​វត្ថុ​ក្នុង​ប្រទេស​ឥណ្ឌា » ។

តាម​សេចក្តីរាយការណ៍​កាលពី​ស​ប្តា​ហ៍​មុន​របស់ Bain & Company ឲ្យ​ដឹង​ថា ឥណ្ឌា​ជាទី​ផ្សារ​ត្បូង​ពេជ្រ​មួយ​ក្នុង​ចំណោម​ទីផ្សារ​ត្បូង​ពេ​ជ្យ​ដែល​លូតលាស់​លឿន​ជាងគេ​ក្នុង​ពិភពលោក ។ ឥណ្ឌា​អាច​នឹង​យកឈ្នះ​អឺរ៉ុប​និង​ជប៉ុន ហើយ​ក្លាយជា​ទីផ្សារ​ត្បូង​ពេជ្រ​ធំ​ជាងគេ​លេខ​៣​របស់​ពិភពលោក ក្នុង​ឆ្នាំ​២០២០ ទៀត​ផង ។

ប៉ុន្តែ​ប្រទេស​នេះ​ក៏​ពឹងផ្អែក​លើ​ក្រដាសប្រាក់​យ៉ាង​ខ្លាំង​ផង​ដែរ ដោយ​មានការ​ទិញ​ដូរ​ប្រមាណ​ច្រើន​ជាង​៩០% ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រើប្រាស់​ក្រដាសប្រាក់ ។ វា​ប្រហែលជា​មិន​អាច​ទៅ​រួច​ទេ​សម្រាប់​ជនជាតិ​ឥណ្ឌា​យក​ក្រដាសប្រាក់​ជា​ច្រើន​សន្លឹក​ឬ​ដុំ​មក​ទិញ​មាស និង​ពេជ្រ​នោះ ។

លើស​ពី​នេះ ការ​ឈប់​ប្រើប្រាស់​ក្រដាសប្រាក់​កាលពី​ខែ​មុន​បាន​ធ្វើ​ឲ្យ​ក្រដាសប្រាក់​ប្រមាណ​៨៦%​នៃ​ប្រាក់​សរុប​ទូ​ទាំង​ប្រទេស​ក្លាយជា​ក្រដាស​ស​គ្មាន​តម្លៃ និង​ធ្វើ​ឲ្យ​អតិថិជន​ឥណ្ឌា​បង្អាក់​ការ​ទិញ​ច្រើន ជា​ពិសេស​វត្ថុ​មាន​តម្លៃ ។ រដ្ឋាភិបាល​ឥណ្ឌា​និយាយ​ថា វិធានការ​នេះ​ធ្វើ​ឡើង​សម្រាប់​ទប់ទល់​នឹង​អ្នក​គេចពន្ធ និង​អ្នក​លាង​ប្រាក់​ខ្មៅ ។

យ៉ាងណា​ក្តី ត្បូង​ពេជ្រ​មិនមែន​ជា​វិស័យ​តែ​មួយ​ដែល​ត្រូវ​បាន​ប៉ះពាល់​នោះ​ទេ ។ មាន​ក្រុមហ៊ុន​រថយន្ត​ជា​ច្រើន​ក្នុង​ប្រទេស​ឥណ្ឌា ក៏​បាន​រាយការណ៍​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​កាលពី​ខែ​មុន​ផង​ដែរ ៕​