រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៨ កក្កដា វេលាម៉ោង៩ព្រឹក សាកលវិទ្យាល័យភ្នំពេញអន្តរជាតិបានរៀបចំសិក្ខាសាលាស្តីពីការស្វែងរកការងារ និងការផ្លាស់ប្តូរអាជីពការងារ (Job Hunting & Career Changing)ដែលមាននិស្សិតប្រមាណ៥០០នាក់ចូលរួម។ វាគ្មិនជាមន្ត្រីទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) ណែនាំ និងបង្ហាញដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ(PPIU) គោលបំណងអំពីការស្វែងរកការងារ ការផ្លាស់ប្តូរអាជីពការងារ និងសេវាការងារ ពង្រឹងចំណេះដឹង សមត្ថភាព និងជំរុញដល់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិទាំងអស់ឱ្យមានឆន្ទៈ និងមានភាពក្លាហានក្នុងទំនាក់ទំនង ការរៀបចំប្រវត្តិរូប និងការរៀបរាប់ចំណាប់អារម្មណ៍របស់ខ្លួន និងយល់ច្បាស់ពីតម្រូវការសង្គម ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការស្វែងរកប្រកបដោយភាពជោគជ័យ។
ម្យ៉ាងវិញទៀត គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិបានមានប្រសាសន៍បន្តថា សាកលវិទ្យាល័យបានខិតខំពង្រឹងយ៉ាងខ្លាំងក្លា ដើម្បីទទួលបានគុណភាពអប់រំពិតទាំងកម្មវិធីសិក្សា វិន័យក៏ដូចជាសម្រិតសម្រាំងនូវសាស្ត្រាចារ្យល្បីៗដែលមានគរុកោសល្យ និងសមត្ថភាពក្នុងការផ្ទេរចំណេះដឹងដល់និស្សិតដើម្បីងាយស្រួលក្នុងការស្វែងរកការងារក្នុងស្រុកក៏ដូចជាក្នុងតំបន់ និងពិភពលោក ៕
ចែករំលែកព័តមាននេះ