ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ​សាំ​ស៊ុ​ង​ម៉ូ​ដែល Galaxy S7 Edge ចេញ​ពណ៌​ថ្មី

7 ឆ្នាំ មុន

ក្រុមហ៊ុន​សាំ​ស៊ុ​ង​ទើបតែ​បាន​ប្រកាស​ព័ត៌មាន​ជា​ផ្លូវការ​ស្តី​អំពី​ពណ៌​ថ្មី​របស់​ទូរស័ព្ទ​ម៉ូ​ដែល Galaxy S7 Edge ។ ពណ៌​ថ្មី​នោះ​គឺជា​ពណ៌​ខ្មៅ​គជ់ខ្យង (Black Pearl) ។ សរុប​ទាំង​ពណ៌​ថ្មី​នេះ​ទៀត​ម៉ូ​ដែល​សាំ​ស៊ុ​ង

ក្រុមហ៊ុន​សាំ​ស៊ុ​ង​ទើបតែ​បាន​ប្រកាស​ព័ត៌មាន​ជា​ផ្លូវការ​ស្តី​អំពី​ពណ៌​ថ្មី​របស់​ទូរស័ព្ទ​ម៉ូ​ដែល Galaxy S7 Edge ។ ពណ៌​ថ្មី​នោះ​គឺជា​ពណ៌​ខ្មៅ​គជ់ខ្យង (Black Pearl) ។ សរុប​ទាំង​ពណ៌​ថ្មី​នេះ​ទៀត​ម៉ូ​ដែល​សាំ​ស៊ុ​ង Galaxy S7 Edge មាន​ពណ៌​ទាំងអស់​ចំនួន​ប្រាំពីរ​គឺ ពណ៌​ខ្មៅ ពណ៌​ស ពណ៌​មាស ពណ៌​ប្រាក់ ផ្កាឈូក ពណ៌​ខៀវ និង​ពណ៌​ខ្មៅ​គុ​ជ​ខ្យង ។ ម៉ូ​ដែល​នេះ​មាន​វត្តមាន​ក្នុង​ទីផ្សារ​តាំងពី​ខែមីនា ឆ្នាំ​២០១៦ តែ​វា​នៅ​តែ​ជាទី​ពេញ​និយម​សម្រាប់​អ្នក​ប្រើប្រាស់​។ សម្រាប់​ពណ៌​ថ្មី​របស់​ម៉ូ​ដែល​នេះ មាន​អង្គ​ចង​ចាំ​រហូត​ដល់ 128GB រួច​ជា​ស្រេច និង​ចាប់ផ្តើម​មាន​វត្ត​មាននៅ​ក្នុង​ទីផ្សារ​ចាប់ពី​ថ្ងៃ​ទី​៩ ធ្នូ តទៅ ។

តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​ថា វា​ត្រូវ​បាន​គេ​រចនា​ម៉ូ​ដដែល​មាន​ភាព​ស៊ី​វិ​ល័យ និង​មាន​ភាព​ទាក់ទាញ់ ។ សម្រាប់​វត្តមាន​របស់​វា​នៅ​ទីផ្សារ​ណាខ្លះ ក្រុមហ៊ុន​សាំ​ស៊ុ​ង​គ្រាន់តែ​និយាយ​ថា ខ្លួន​នឹង​ជ្រើសរើស​ទីផ្សារ​សម្រាប់​ម៉ូ​ដែល Galaxy S7 edge ពណ៌​ថ្មី​នេះ ។ ពណ៌​ថ្មី​របស់​ម៉ូ​ដែល​នោះ​ត្រូវ​បាន​ទស្សនៈ​អ្នកវិភាគ​ផ្នែក​បច្ចេកវិទ្យា​មួយ​ចំនួន​យល់​ឃើញ​ថា ក្រុមហ៊ុន​សាំ​ស៊ុ​ង​បន្ថែម​ពណ៌​ថ្មី​នោះ​គ្រាន់តែ​ដើម្បី​ប្រកួតប្រជែង​ជាមួយ Iphone 7 ដែល​មាន​ពណ៌​ខ្មៅ​រលោង (Jet Black) ប៉ុណ្ណោះ ៕