ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានឹង​រៀបចំ​សិក្ខាសាលា​ថ្នាក់​តំបន់​អាស៊ាន ​ស្តី​ពី​ការ​លើកកម្ពស់សមាគម​មនុស្ស​​ចាស់

7 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ ដោយ​មាន​កិច្ចសហការ​ជាមួយ​លេខាធិការដ្ឋាន​អាស៊ាន និង​អង្គការ​ជួយ​ជន​ចាស់ជរា​អន្តរជាតិ និង​ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​ជា​ថវិកា​ពី ជំនួយ​ពិសេស​សហប្រតិបត្តិការ​អាស៊ាន​-​កូរ៉េ (ASEAN-ROK Special Cooperation Fund) និង សហ​គម​អ៊ឺ​រ៉ុ​ប ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា នឹង​រៀបចំ​សិក្ខាសាលា​ថ្នាក់​តំបន់​អាស៊ាន​ស្តី​ពី ការ​លើកកម្ពស់​សមា​

រាជធានីភ្នំពេញ​៖ ដោយ​មាន​កិច្ចសហការ​ជាមួយ​លេខាធិការដ្ឋាន​អាស៊ាន និង​អង្គការ​ជួយ​ជន​ចាស់ជរា​អន្តរជាតិ និង​ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​ជា​ថវិកា​ពី ជំនួយ​ពិសេស​សហប្រតិបត្តិការ​អាស៊ាន​-​កូរ៉េ (ASEAN-ROK Special Cooperation Fund) និង សហ​គម​អ៊ឺ​រ៉ុ​ប ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា នឹង​រៀបចំ​សិក្ខាសាលា​ថ្នាក់​តំបន់​អាស៊ាន​ស្តី​ពី ការ​លើកកម្ពស់​សមា​គម​មនុស្ស​ចាស់ ក្នុង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៦-៨ ធ្នូ ២០១៦ ស្ថិតនៅ​ស​ណ្នា​គារ​សុខា​អង្គរ ក្នុង​ខេត្តសៀមរាប​ ។

សិក្ខាសាលា​នេះ នឹង​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​រដ្ឋាភិបាល​អាស៊ាន អ្នក​ធ្វើ​គោលនយោបាយ អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់ អ្នកជំនាញ​ៗ តំណាង​អង្គការ​ជាតិ អន្តរជាតិ តំណាង​សមាគម​មនុស្ស​ចាស់ និង​អ្នក​ពាក់ព័ន្ធ សរុប​ប្រមាណ​ជា​ជិត​១០០​នាក់​។

សិក្ខាសាលា​នេះ រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្តល់​នូវ​វេទិការ​សម្រាប់​អ្នកចូលរួម​ទាំងអស់ ធ្វើការ​ចែករំលែក​បទ​ពិសោធន៍ ការ​អនុវត្ត​ល្អ​ៗ និង​ចំណេះដឹង​ជា​ច្រើន​ក្នុង​ការ​បង្កើត គ្រប់គ្រង និង​ដំណើរការ​សមាគម​មនុស្ស​ចាស់​ក្នុង​បរិបទ​ផ្សេង​ៗ​គ្នា​។