ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Facebook នឹង​ដំណើរការ​ការិយាល័យ​ធំ​ថ្មី​ក្នុង​ទីក្រុង​ឡុ​ង​ដ៍

7 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ Facebook បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា បើ​ទោះជា​នៅ​មាន​ភាព​មិន​ប្រាកដប្រជា​ទាក់ទិន​នឹង Brexit ក្តី ក៏​ពួក​គេ​នឹង​បើក​ដំណើរការ​ការិយាល័យ​ធំ​ថ្មី​មួយ​ក្នុង​ទីក្រុង​ឡុ​ង​ដ៍​នា​ឆ្នាំ​ខាង​មុខ និង​

ប្រទេស​អង់គ្លេស ៖ Facebook បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា បើ​ទោះជា​នៅ​មាន​ភាព​មិន​ប្រាកដប្រជា​ទាក់ទិន​នឹង Brexit ក្តី ក៏​ពួក​គេ​នឹង​បើក​ដំណើរការ​ការិយាល័យ​ធំ​ថ្មី​មួយ​ក្នុង​ទីក្រុង​ឡុ​ង​ដ៍​នា​ឆ្នាំ​ខាង​មុខ និង​បង្កើត​ការងារ​ប្រមាណ​៥០០ ។

ក្រុមហ៊ុន​ខាងលើ​និយាយ​ថា ការ​សម្រេចចិត្ត​នោះ​នឹង​បង្កើន​បុគ្គលិក​របស់​ខ្លួន​ក្នុង​ចក្រភព​អង់គ្លេស​មក​ស្មើ​១.៥០០​នាក់ ហើយ​ប្រទេស​អង់គ្លេស​នៅ​បន្ត​ជាទី​តាំង​ដ៏​ល្អ​មួយ​សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា ។ ព័ត៌មាន​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​បន្ទាប់​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​សហរដ្ឋអាមេរិក Google បញ្ជាក់​ថា ពួក​គេ​នឹង​ពង្រីក​ទីតាំង​ការិយាល័យ​ក្នុង​ក្រុង​ឡុ​ង​ដ៍ ដែល​អាច​នឹង​បង្កើត​ការងារ​ប្រមាណ​៣​ពាន់ ។

ការ​ប្រកាស​របស់ Facebook នេះ​នឹង​ត្រូវ​បាន​បញ្ជាក់​ម្តងទៀត​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សហព័ន្ធ​នៃ​ឧស្សាហកម្ម​អង់គ្លេស ។

អ្នកស្រី Nicola Mendelsohn អនុប្រធាន​របស់​ក្រុមហ៊ុន​នេះ​ក្នុង​អឺរ៉ុប មជ្ឈិម​បូព៌​៌ា និង​អាហ្វ្រិក និយាយ​ថា ៖ « ចក្រភព​អង់គ្លេស​នៅ​បន្ត​ជាទី​តាំង​ដ៏​ល្អ​មួយ​សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា ហើយ​វា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ប្រវត្តិសាស្ត្រ​របស់ Facebook ។ ពួក​យើង​បាន​មក​ដល់​ក្រុង​ឡុ​ង​ដ៍​ក្នុង​ឆ្នាំ​២០០៧ ជាមួយនឹង​មនុស្ស​មួយ​ចំនួន​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ចុងឆ្នាំ​ក្រោយ ពួក​យើង​នឹង​មាន​ការិយាល័យ​ធំ​ថ្មី​មួយ និង​មាន​គម្រោង​ផ្តល់​ការងារ​ប្រមាណ​១.៥០០​នាក់ ។ ការងារ​ភាគច្រើន​ទាក់ទិន​នឹង​ជំនាញ​វិស្វកម្ម ព្រោះ​ប្រទេស​នេះ​មាន​មូលដ្ឋាន​វិស្វកម្ម​ធំ​ជាងគេ​ក្រៅពី​សហរដ្ឋអាមេរិក » ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​អង្គារ​មុន Google បាន​ប្រកាស​ថា ពួក​គេ​នឹង​បន្ថែម​អគារ​មួយ​នៅ​ក្រៅ​ស្ថានីយ​រថភ្លើង King’s Cross ក្នុង​ទីក្រុង​ឡុ​ង​ដ៍ ។ ការងារ​ប្រមាណ​៣​ពាន់​នឹង​ត្រូវ​បាន​បង្កើត ហើយ​បុគ្គលិក​សរុប​ប្រមាណ​៧​ពាន់​នាក់​នឹង​ធ្វើការ​នៅ​ទីតាំង​នោះ ដែល​នឹង​ចាប់ផ្តើម​ដំណើរការ​ក្នុង​ឆ្នាំ​២០១៨ ៕