ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​ដ៏​អាថ៌​កំបាំង​នៃ​ផ្លៃ​ស្វាយ​ចំពោះ​សុខភាព​របស់​មនុស្ស

7 ឆ្នាំ មុន

ផ្លែស្វាយ​ត្រូវ​បាន​គេ​ដឹង​ថា មាន​ក្រុម​វីតាមីន​ខ្លាំង​ៗ​ជា​ច្រើន​ដូច​ជា វីតាមីន Riboflavin វីតាមីន B6 វីតាមីន A វីតាមីន​C វីតាមីន​E វីតាមីន​K Niacin អាស៊ីតហ្វូលីក Thiamine និង​អាស៊ីត Panthothenic ។ សមាស​ភាគ​ទាំងនេះ​ជួយ

ផ្លែស្វាយ​ត្រូវ​បាន​គេ​ដឹង​ថា មាន​ក្រុម​វីតាមីន​ខ្លាំង​ៗ​ជា​ច្រើន​ដូច​ជា វីតាមីន Riboflavin វីតាមីន B6 វីតាមីន A វីតាមីន​C វីតាមីន​E វីតាមីន​K Niacin អាស៊ីតហ្វូលីក Thiamine និង​អាស៊ីត Panthothenic ។ សមាស​ភាគ​ទាំងនេះ​ជួយ​អ្នក​ចៀស​ឲ្យ​ឆ្ងាយ​ពី​ជំងឺ​ដែល​បណ្តាល​មក​ពី​កង្វះ​វីតាមីន និង​ជាតិ​រ៉ែ ។ វីតាមីន E ដែល​មាន​ក្នុង​ផ្លែស្វាយ​អាច​ជួយ​បង្កើន​ជីវិត​ផ្លូវភេទ​របស់​អ្នក​ដោយ​ភ្ញោ​ច​សកម្មភាព​អ័រម៉ូន​ភេទ​របស់​អ្នក ។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​ពិសេស​របស់​ផ្លែស្វាយ​៖

១-​គ្រប់គ្រង​សម្ពាធ​ឈាម ៖ ស្វាយ​មាន​ជាតិ​វីតាមីន​ដ៏​ច្រើន​ល្អ​ចំពោះ​សុខភាព​ទូទៅ ។ ផ្លែស្វាយ​សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម ៤%​នៅ​ក្នុង​ផ្លែស្វាយ និង​ជាតិ​ម៉ាញ៉េស្យូ​ម​២%។ ស្វាយ​គឺជា​ឱសថ​ធម្មជាតិ​មួយ​ល្អ​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​សម្ពាធ​ឈាម​ខ្ពស់ ។ វា​ក៏​មាន​ផ្ទុក​សារជាតិ Selenium កាល់ស្យូម ជាតិ​ដែក និង​ផូស្វ័រ​ផង​ដែរ ។

២-​ព្យាបាល​មុន ៖ ប្រហែលជា​អ្នក​មានការ​ភ្ញាក់ផ្អើល​ដែល​បានដឹង​ថា ផ្លែស្វាយ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​សុខភាព​ស្បែក ។ ផ្លែស្វាយ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ផ្ទៃមុខ​របស់​អ្នក​ភ្លឺ​ថ្លា​នោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឲ្យ​ពណ៌​ស្បែក​មាន​ភាព​សរ​លោង ។ អ្នក​អាច​បង្កើន​សម្រស់​របស់​អ្នក​បាន​យ៉ាង​ងាយស្រួល ដោយ​បន្ថែម​ផ្លែ​ឈើ​នេះ​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក ។

ផ្លែស្វាយ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​មុន​ដោយ​ការ​បើក​រន្ធ​ញើស​ដែល​ស្ទះ​នៅ​លើ​ស្បែក ។ នៅ​ពេល​ដែល​រន្ធ​ញើស​ទាំងនេះ​ត្រូវ​បាន​បើក ការ​កើត​មុន​នឹង​ត្រូវ​បញ្ឈប់ ។ ការ​បើក​រន្ធ​ញើស​នៃ​ស្បែក​គឺជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​លុប​បំបាត់​ការ​កើត​មុន ។ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​នេះ អ្នក​មិន​ចាំបាច់​ទទួលទាន​ផ្លែស្វាយ​រៀងរាល់ថ្ងៃ​នោះ​ទេ​។ អ្នក​គ្រាន់តែ​បិទ​បន្ទះ​ស្វាយ​នៅ​លើ​ស្បែក​មុខ​រយៈពេល​១០​នាទី បន្ទាប់​មក​លាង​វា​ចេញ​នោះ​ជា​ការ​ស្រេច ។

៣-​ពន្យឺត​ភាព​ចាស់ ៖ ស្វាយ​មាន​បរិមាណ​វីតាមីន A និង​វីតាមីន C ខ្ពស់​ដែល​ជួយ​ក្នុង​ការ​ផលិត​ប្រូ​តេ​អី​ុ​ន​កូ​ឡា​ជែ​ន​ក្នុង​រាង​កាយ ។ ប្រូ​តេ​អុ​ី​ន​កូ​ឡា​ជែ​ន​ជួយ​ការពារ​សរសៃ​ឈាម និង​ទ្រទ្រង់​រាង​កាយ ដោយហេតុ​នេះ​វា​មាន​ប្រសិទ្ធភាព​បន្ថយ​ដំណើរកា​រវិ​វ​ឌ្ឍ​ទៅ​រក​ភាព​ចាស់​នៃ​ស្បែក ។ ដូច្នេះ​ផ្លែស្វាយ​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ផ្លែ​ឈើ​ប្រឆាំង​ភាព​ចាស់។

៤-​ពង្រឹង​សុខភាព​ខួរក្បាល ៖ ផ្លែស្វាយ​មាន​បរិមាណ​វីតាមីន B6 ច្រើន​ក្រៃ​លែង ដែល​ចាំបាច់​សម្រាប់​ការ​ថែរក្សា និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​មុខងារ​ខួរក្បាល ។ វីតាមីន​ទាំង​នេះ​ជួយ​បញ្ចូល​សារធាតុ​បញ្ជូន​សញ្ញា​សរសៃប្រសាទ​សំខាន់​ចូល​គ្នា ដែល​រួមចំណែក​ក្នុង​ការ​កំណត់​អារម្មណ៍ និង​កែប្រែ​លំនាំ​នៃ​ការ​គេង ។ ផ្លែស្វាយ​ផ្តល់​នៅ​បរិមាណ​នៃ​វីតាមីន​នេះ​គួរ​ឱ្យ​កត់សម្គាល់​ពី​ធម្មជាតិ ។ ប្រសិនបើ​អ្នក​បរិភោគ​ផ្លែស្វាយ​ទៀងទាត់ អ្នក​អាច​ធានា​បាន​ថា ខួរក្បាល​របស់​អ្នក​នឹង​មាន​សុខភាព​ល្អ ហើយ​សរសៃប្រសាទ​នឹង​ដំណើរការ​មុខងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។ អ្នក​ក៏​អាច​ចៀសវាង​ការ​ប្រើ​ថ្នាំ​ដែល​មាន​ផល​ប៉ះពាល់​យ៉ាងច្រើន ដោយ​ការ​ទទួលទាន​ផ្លែស្វាយ​ជំនួស​វិញ៕