ខេត្តកំពត ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កាលពីវេលាម៉ោង០៨ព្រឹកថ្ងៃទី១៩ វិច្ឆិកា បុរសម្នាក់ឈ្មោះសុខ សន ៥៤ឆ្នាំ ស្នាក់នៅភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត បានដុតចៅស្រីខ្លួនឯងអាយុជាង១ខែ បណ្តាលឱ្យស្លាប់នៅលើផ្ទះ។
ប្រភពឱ្យដឹងថា មូលហេតុដែលធ្វើឱ្យជីតាកំណាចនេះដុតចៅ គឺបណ្តាលមកពីស្រវឹងស្រា មានអាការៈកាចសាហាវ និងមានសតិមិនគ្រប់ទេ តែងតែទាស់ជាមួយកូនចៅក្នុងផ្ទះ ក៏ចាប់ចៅយកទៅរុំក្រណាត់ រួចដុតនៅលើផ្ទះតែម្តង ហើយអ្នកក្នុងផ្ទះមិនហ៊ានទេ ដោយនាំគ្នារត់ចុះពីលើផ្ទះអស់ ។
ក្រោយពេលទទួលបានដំណឹងឃោរឃៅនេះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ស្រុក និងកំលាំងអន្តរាគមន៍ខេត្តចុះទៅកន្លែងកើតហេតុ ប៉ុន្តែជួយមិនទាន់ទេ គឺទារកនោះបានឆេះឡើងខ្លោចស្លាប់ក្នុងភ្នក់ភ្លើងបាត់ទៅហើយ។
ជននេះ បានត្រៀមកាំបិត ពូថៅ ញញួរ ដែកត្បែង ដើម្បីទប់ទល់នឹងអ្នកខាងក្រៅ ។ ដូច្នេះ ដើម្បីឃាត់ខ្លួនបានគាស់ជញ្ជាំងផ្ទះជាច្រើនកន្លែងប្រើកំលាំងច្រើនរយៈពេលជាង៣ម៉ោង ទើបចាប់ខ្លួនជននេះបាន។
ចែករំលែកព័តមាននេះ