ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំសរសើរ ! រៀនចប់មហាវិទ្យាល័យច្បាប់ តែមកធ្វើជាអ្នកដឹកអីវ៉ាន់ ព្រោះត្រូវការប្រាក់ចិញ្ចឹមម្តាយចាស់ជរា

20 ម៉ោង មុន
  • ភ្នំពេញ

ពិតជា​មិនធម្មតា និស្សិត​ម្នាក់​រៀន​ចប់ បែរជា​ចាប់​យក​អាជីព​ជា​អ្នក​ដឹក​ជ​ញ្ចូ​ន​ទៅ​វិញ ខណៈ​ពេល​បច្ចុប្បន្ន​លោក​នៅ​តែ​បន្តការងារ​មួយ​នេះ និង​កំពុង​ស្វែង​ការងារ​ថ្មី​បន្ទាប់​ពី​រៀន​ចប់​ផ្នែក​ច្បាប់ ។ ជា​ការ​ពិត ការងារ​ផ្នែក​អ្វី​ក៏​ដោយ គឺ​សុទ្ធតែ​មាន​តម្លៃ កុំអោយ​តែ​ទៅ​ឆ​.​ក់…

ពិតជា​មិនធម្មតា និស្សិត​ម្នាក់​រៀន​ចប់ បែរជា​ចាប់​យក​អាជីព​ជា​អ្នក​ដឹក​ជ​ញ្ចូ​ន​ទៅ​វិញ ខណៈ​ពេល​បច្ចុប្បន្ន​លោក​នៅ​តែ​បន្តការងារ​មួយ​នេះ និង​កំពុង​ស្វែង​ការងារ​ថ្មី​បន្ទាប់​ពី​រៀន​ចប់​ផ្នែក​ច្បាប់ ។

ជា​ការ​ពិត ការងារ​ផ្នែក​អ្វី​ក៏​ដោយ គឺ​សុទ្ធតែ​មាន​តម្លៃ កុំអោយ​តែ​ទៅ​ឆ​.​ក់ ទៅ​ប្ល​.​ន់​គេ ទើប​ជា​រឿង​ខុស ពោល​រយៈពេល​ជា​ច្រើន​ឆ្នាំ​ដែល​និស្សិត​រូប​នេះ​បាន​ឆ្លៀតពេល​ដឹក​អីវ៉ាន់​ផង​ធ្វើការ​ផង ខណៈ​ពេល​លោក​ជា​ក្មេង​កំព្រា​ឪពុក ហើយ​ជា​កូនទោល និង​ទទួល​រ៉ាប់រង​បន្ទុក​ម្តាយ​ចាស់​មាន​ជំងឺ​ដែល​ត្រូវការ​ព្យាបាល​ជា​ប្រចាំខែ ។

មែនទែន​ទៅ លោក​អ្នក​ពិតជា​ចង់​ដឹង​ហើយពី​ជីវិត​បុរស​រូប​នេះ​ដោយ​លោក​រៀន​ចប់​ច្រើន​ខែ​ឆ្នាំ តែ​បែរជា​បន្ត​នៅ​ការ​ជា​អ្នក​ដឹក​ជ​ញ្ចូ​ន តែ​ខណៈ​ពេល​លោក​ក៏​ធ្លាប់​ធ្វើ​ការងារ​អោយ​ក្រុមហ៊ុន​ឯកជន​ផង​នោះ ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោក វ៉ឺ​ន បូ​ណា ដែល​បច្ចុប្បន្ន​ជា​អ្នក​ដឹក​ជ​ញ្ចូ​ន​នោះ​ប្រាប់​ថា មូលហេតុ​ដែល​លោក​ចាប់​យក​អាជីព​មួយ​នេះ​ជា​ការងារ​របស់​លោក​ក្រៅ​ម៉ោង​ប៉ុណ្ណោះ ពោល​កាលពី​កន្លង​ទៅ​លោក​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ តែ​ដោយសារ​ក្រុមហ៊ុន​មិន​អាច​ឈរជើង​បាន​លោក​ក៏​ឈប់​ទៅ ។

លោក​ថា ការងារ​ជា​អ្នកដឹង​ជ​ញ្ចូ​ន​នេះ​ទៀត​សោត គឺ​លោក​ឆ្លៀត ដោយ​មូលហេតុ​ថា រៀន​បណ្តើរ​ធ្វើការ​បណ្តើរ ណាមួយ​លោក​មិន​មាន​ម្តាយ​ឪពុក​ផ្គត់ផ្គង់​នោះ​ទេ ព្រោះ​លោក​ជា​កូនកំព្រា​តាំងពី​អាយុ​១១​ឆ្នាំ ឪពុក​ស្លា​.​ប់​ចោល រស់នៅ​ជាមួយ​ម្តាយ​ចាស់ ដែល​បច្ចុប្បន្ន​គ្មាន​នរណា​ជួយ​លោក​ឡើយ ដោយ​បូក​រួម​ជាមួយ​ការ​សិក្សា​ច្រើន​ឆ្នាំ​កន្លង​ទៅ ដែល​លោក​មិន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​រៀន​ផ្នែក​ច្បាប់ និង​ធ្លាប់​បាន​ព្យួរ​ឈ្មោះ​បន្ទាប់​ពី​បញ្ចប់​វិទ្យាល័យ​នៅ​ឯ​ស្រុក​កំណើត នា​ទឹក​ខេត្តព្រៃវែង​ទៀត​នោះ ។

លោក វ៉ឺ​ន បូ​ណា ដែល​ឆ្លៀតពេល​ដឹក​ជ​ញ្ចូ​ន ដើម្បី​បាន​ប្រាក់​បន្ត​ការ​សិក្សា​បន្ត​ថា លោក​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​នីតិសាស្ត្រ​កាលពី​ខែ សីហា ឆ្នាំ​២០២៣ និង​បាន​ទទួល​សញ្ញាបត្រ​កាលពី​ខែឧសភា ឆ្នាំ​២០២៤ សព្វថ្ងៃ​លោក​នៅ​តែ​បន្ត​ការ​ដឹក​ជ​ញ្ចូ​ន ខណៈ​បច្ចុប្បន្ន​លោក​កំពង់​ស្វែងរក​ការងារ​ថ្មី ។

បើ​ងាក​មក​ការ​ដឹក​ជ​ញ្ចូ​ន​វិញ​លោក​ថា ដឹក​តាំងពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​១០​យប់ មាន​ពេល​សម្រាក់​មួយ​ម៉ោង ។ ទៀត​សោត​ការងារ​មួយ​នេះ លោក​ថា ក្នុង​មួយ​ថ្ងៃ​ទាប​បំផុត​រក​ប្រាក់​១៥​ដុល្លារ និង​ខ្ពស់​បំផុត​ហក់​បាន​៣០​ដុល្លារ ។

លោក វ៉ឺ​ន បូ​ណា បន្ត​ថា ជីវិត​លោក​គ្មាន​នរណា​ជួយ​លោក​ឡើយ មាន​តែ​លោក​ជួយ​ខ្លួនឯង ពោល​លោក​ផ្ញាំ​ដល់​ប្អូន​ជំនាន់​ក្រោយ អោយ​ខិតខំ​ស្រ​វ៉ា​ការ​សិក្សា ជ្រើសរើស​ជំនាញ​អោយ​បាន​ត្រឹមត្រូវ ពោល​ការងារ​អ្វី​ក៏​ជា​ការងារ​ដែល​មាន​តម្លៃ​នោះ ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ