ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយចុះពិនិត្យ ទើបដឹងថា បណ្តាញសង្គមខ្លះផ្សាយព័ត៌មានមិនពិត

8 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ក្រោយព័ត៌មាននិងបណ្តាញសង្គមបានផ្សាយរិះគន់សមត្ថកិច្ចថា មានល្បែងស៊ីសងតាមប្រព័ន្ធអនឡាញចុះទៅពិនិត្យគ្មានការពិតឡើយចុះកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ លោកវរៈសេនីយ៍ទោ…

ខេត្ត​បន្ទាយមានជ័យ ៖ ក្រោយព័ត៌មាននិងបណ្តាញសង្គមបានផ្សាយរិះគន់សមត្ថកិច្ចថា មានល្បែងស៊ីសងតាមប្រព័ន្ធអនឡាញចុះទៅពិនិត្យគ្មានការពិតឡើយចុះកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរងផ្នែកព្រហ្មទ័ណ្ឌនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖មានព័ត៌មាននិងបណ្តាញសង្គមបានចុះផ្សាយរិៈគន់សមត្តកិច្ចដែលមានហាងបញ្ចាំយីហោM77​មាន​លួចលាក់បើកលេងល្បែងតាមប្រព័ន្ធអនឡាញដែលផ្ទុយពីបទបញ្ជារាជរដ្ឋាភិបាលអោយលុបបំបាត់ល្បែងគ្មានច្បាប់ ហើយកម្លាំងជំនាញបានចុះទៅពិនិត្យភ្លាមគឺគ្មានការពិតឡើយមិនមានការលួចលាក់បើកលេងឡើយ ដោយចោទថា ផ្សាយមិនពិត​។

លោកបានបញ្ជាក់ថា៖នៅទីតាំងហាងបញ្ចាំយីហោ M77 នេះកន្លងមក កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះបង្ក្រាបបានធ្វើកិច្ចសន្យាចំពោះម្ចាស់ឈ្មោះ ធឿន សែង ភេទស្រី អាយុ២៦ឆ្នាំម្តងរួចមកហើយដោយ​ធ្វើកិច្ចសន្យា​ គ្មានលួចលាក់បើកលេងល្បែងខុសច្បាប់ និងលួចលាក់ប្រើប្រាស់និងចែកចាយគ្រឿងញៀនល្មើសច្បាប់ និងលួចផ្តល់ទីតាំងលេងល្បែងខុសច្បាប់ដោយគ្មានការអនុញ្ញាត។

លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីលុបបំបាត់ល្បែងស៊ីសងគ្មានច្បាប់និងបទល្មើសគ្រឿងញៀនកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះពិនិត្យលុបបំបាត់រាល់ល្បែងស៊ីសងគ្មានច្បាប់អនុញ្ញាតិដើម្បីភូមិ.សង្កាត់មានសុវត្ថិភាព ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ