ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​សម្រាក​បុណ្យអុំទូក ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ដ​តាម​បុរាណ​ដ្ឋា​ន​នានា​ច្រើន​កុះករ

7 ឆ្នាំ មុន

ខេត្ដព្រះវិហារ ៖ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​នាំ​គ្នា​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ធំ​ៗ​ចំនួន​៤​ក្នុង​ខេត្តព្រះវិហារ​រយៈពេល​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប មាន

ខេត្ដព្រះវិហារ ៖ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​នាំ​គ្នា​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ធំ​ៗ​ចំនួន​៤​ក្នុង​ខេត្តព្រះវិហារ​រយៈពេល​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប មានការ​កើនឡើង​ជាង​ឆ្នាំ​មុន​ៗ រីឯ​រមណីយដ្ឋាន​ខ្លះ​បាន​ថយ​ចុះ​បន្តិចបន្តួច និង​មិន​មាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ។

លោក ហុង វ៉ា​ទី​ន មន្ត្រី​ស្ថិតិ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៦ វិច្ឆិកា ថា ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មក​កម្សាន្ត​នៅ​រមណីយ​ដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ធំ​ៗ​ចំនួន​៤​កន្លែង​ក្នុង​នោះ​មាន​ប្រាសាទព្រះវិហារ ប្រាសាទព្រះខ័ន​កំពង់ស្វាយ ប្រាសាទ​កោះ​កេរ និង​រមណីយដ្ឋាន​ទឹកធ្លាក់​ព្រះ​និមិត្ត គឺ​មានការ​កើន​ឡើង​ជាង​ឆ្នាំ​មុន​ៗ​បន្តិចបន្តួច ។ ដោយឡែក​រមណីយដ្ឋាន​ខ្លះ​ទៀត​បែរជា​មានការ​ថយ​ចុះ​តិចតួច​ទៅ​វិញ ។ លោក​បាន​កត់​សម្គាល់ថា បើ​ទោះបី​អាកាសធាតុ​នៅ​ខេតព្រះវិហារ មាន​ភាព​ក្តៅ​ខ្លាំង​ក៏​ដោយ តែ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ នៅ​តែ​បន្ត​មក​ទស្សនា​កម្សាន្ត​ជា​ប្រចាំ​មិន​ថា​ពេល​បុណ្យ​ជាតិ ឬ​ពិធីបុណ្យ​ផ្សេង​ៗ​នោះ​ឡើយ ។

ភ្ញៀវ​ទេសចរ​ជាតិ​ដែល​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ គឺ​ប្រាសាទ​កោះ​កេរ​បាន​សម្តែង​ការ​ពេញចិត្ត​ចំពោះ​ការ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​បណ្តា​រមណីយ​ដ្ឋាន ទាំង​សុវត្ថិភាព​និង​អនាម័យ​សម្រាប់​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ជាក់ស្តែង​ដូច​ជា​សេវាកម្ម​ម្ហូបអាហារ​មាន​អនាម័យ​ល្អ និង​តម្លៃ​សមរម្យ​អាច​ទទួលយក​បាន ។ ភ្ញៀវ​ទេសចរ​ដដែល​ក៏​បាន​ស្នើ​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ​ក៏​ដូច​អន្តរជាតិ​រួម​គ្នា​ជួយ​សម្អាត និង​ធ្វើ​អនាម័យ​បរិស្ថាន​នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា ឲ្យ​មាន​សោភ័ណ​ភាព​បន្ថែម​ទៀត ។ 

សូម​បញ្ជាក់​ថា យោង​តាម​របាយការណ៍​ស្ថិតិ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មក​កម្សាន្ត រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ធំ​ៗ​ចំនួន​៤ រួម​មាន​ប្រាសាទព្រះវិហារ ប្រាសាទ​ព្រះខ័ន​កំពង់ស្វាយ ប្រាសាទ​កោះ​កេរ និង​រមណីយដ្ឋាន​ទឹកធ្លាក​ព្រះ​និមិត្ត​ក្នុង​ខេត្តព្រះវិហារ រយៈពេល​៣​ថ្ងៃ​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប​ទើបតែ​កន្លង​ទៅ​នេះ សរុប​មាន​ចំនួន​៦៣៥៩​នាក់​ក្នុង​នោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ មាន​ចំនួន​៧១៣​នាក់ ៕