ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មានការភ្ញាក់ផ្អើល ក្រោយពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់នៅកណ្តាលវាលស្រែ ក្នុងសភាពហើមស្ពីង និងមានដង្កូវចុះទៅហើយ និងមិនស្គាល់អត្តសញ្ញាណទៀត ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០៣ និង៤០នាទីរសៀល ថ្ងៃទី១២ មិថុនាស្ថិតត្រង់នៅខាងកើតប៉ុស្តិ៍រដ្ឋបាលសង្កាត់បាទី ក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ។
ប្រភពឱ្យដឹងថា សាកសពបុរសម្នាក់ដែលមិនស្គាល់អត្តសញ្ញាណនេះ គឺស្លាប់ក្នុងអាក្រាតកាយនៅកណ្តាលវាលស្រែ សង្ស័យជាករណីឃាត្តកម្មហើយ ។ សមត្ថកិច្ចមូលដ្ឋានថា ទោះបីជាយ៉ាងណា យើងមិនទាន់កំណត់ជាករណីអ្វីទេ ដោយកំពុងស្រាវជ្រាវ រកអត្តសញ្ញាណសិន ទើបអាច ។
ការពិនិត្យនៅក្បែរបរិវេណកើតហេតុ សមត្ថកិច្ចរកឃើញស្បែកជើងផ្ទាត់មួយគូសម្លៀកបំពាក់មួយកំប្លេរ (ខោវេងពណ៌ខ្មៅ អាវយឺតពណ៌ក្រហម) និងមានកាបូបលុយមានប្រាក់រៀលមួយចំនួនទៀតផង ។
ចែករំលែកព័តមាននេះ