សារព័ត៌មាន «Peoples Daily» កាលពីពេល ថ្មីៗកន្លងមកផ្សាយថា បុរសពិការភ្នែកម្នាក់នៅក្រុងអុីណាន ភាគខាងកើតខេត្តជាំងស៊ី ប្រទេសចិន បានបើកម៉ូតូតាមដងផ្លូវឆ្ពោះទៅផ្ទះដោយមានប្រពន្ធជិះពីក្រោយជាអ្នកប្រាប់ផ្លូវ ។ ទោះបីជាបើកម៉ូតូយឺតក្តី ប៉ុន្តែអ្នកដំណើរបារម្ភពីសុវត្ថិភាពទាំងបុរសពិការនោះ និងអ្នកដំណើរលើដងផ្លូវជាមួយគ្នា។
បុរសពិការភ្នែកនោះបើកម៉ូតូត្រូវគេផ្សព្វផ្សាយតាមអីុនធើរណេតយ៉ាងផុលផុសនៅទូទាំងប្រទេសចិន ។ តាមរយៈវីដេអូឃ្លីប ប៉ូលិសនៅក្នុងតំបន់ស្រាវជ្រាវរកឃើញ គឺបុរសពិការភ្នែកនោះឈ្មោះឡៅ បម្រើការនៅហាងម៉ាស្សាមួយក្នុងទីក្រុង ។
បុរសពិការភ្នែកម្នាក់នោះតែងតែទៅសួរសុខទុក្ខម្តាយនៅតំបន់ដាច់ស្រយាលជារៀងរាល់ខែដោយក្នុងមួយខែទៅម្តង ហើយពេលខ្លះជិះម៉ូតូដើម្បីសន្សំប្រាក់ពីការជិះរថយន្តក្រុងមានតម្លៃ៦ដុល្លារ ៕
ចែករំលែកព័តមាននេះ