នាយករដ្ឋមន្ត្រីសៀមស្ទើរភ្លើង
(បទពាក្យប្រាំពីរ)
-នាយករដ្ឋមន្ត្រីស្ទើរភ្លើង កើតឡើងចេញពីរដ្ឋប្រហារ
តែវ៉ែឡែឡប់ខុសតម្រា បានសេចក្តីថាប្លន់អំណាច ។
-នាយករដ្ឋមន្ត្រីស្ទើរភ្លើង ជាក្មេងទំនើងហើយកោងកាច
រាស្ត្រខ្លួនលើសលប់មិនកោតខ្លាច ព្រោះគ្រងអំណាចមិនស្របច្បាប់ ។
-នាយករដ្ឋមន្ត្រីស្ទើរភ្លើង ជម្រុញឡើងទ្រើងទាំងប្រញាប់
ដោយពួកឯកអាមាត្រមួយក្តាប់ ឈូឆរលើកចាប់ដាក់បង្ខំ ។
-នាយករដ្ឋមន្ត្រីស្ទើរភ្លើង មីងមាំងទើងមើងមុខចង់យំ
ញញឹមលាយពេបប្រឹងបន្លំ គិតថាខ្លួនសមអ្នកគ្រប់គ្រង ។
-នាយករដ្ឋមន្ត្រីស្ទើរភ្លើង ដៃតោងព័ន្ធជើងខុសទំនង
ពើងទ្រូងតែដូចត្រីជាប់មង រាស្ត្រថៃរំពងជេរផ្តាសា ។
-នាយករដ្ឋមន្ត្រីស្ទើរភ្លើង ភីស៊ីតមិនថ្កើងអាប់ចេស្តារ
អាប់ទាំងឈ្មោះអាប់ទាំងវោហារ កុំខ្លាំងដួលផ្ងារនៅឱ្យស្ងៀម ។
-សម្តេច ហ៊ុន សែន កម្ពុជា តេជោឫទ្ធាធុញសង្គ្រាម
ចូរអាប់ភីស៊ីតដឹកនាំសៀម ស្វាធ្យាយទំនៀមតាមតេជោ ៕
និពន្ធដោយលោក អំ ផល្លា
និវត្តជននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
ចែករំលែកព័តមាននេះ