ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ! ឡានជាង៦០គ្រឿងត្រូវជាប់ផុង

7 ឆ្នាំ មុន

ខេត្តស្វាយរៀង​ ៖ ភ្លៀង​មួយ​មេ​ធំ​ ធ្វើឱ្យ​​​​ផ្លូវ​ជា​ច្រើន​ខ្សែ​នៅ​ក្នុងស្រុក​កំពង់​រោ​ទិ៍​ត្រូវ​ខូច​ជា​រណ្តៅ​ស្រាប់​នោះ​ រឹតតែ​​បែក​​ល្បាប់​រ​អិ​ល​យ៉ាង​ខ្លាំង​ បណ្តាល​ឱ្យ​រថយន្ត​ដឹក​កម្មករ​​រោងចក្រ​​ទៅ​ធ្វើការជាប់​គាំង​ចំនួន​ជាង​៦០​គ្រឿង ​មិន​អាច​ធ្វើ​ចរាចរណ៍​ទៅ​មុខ​បាន ដែល​កម្មករ​​​ជាង​១​ពាន់​នាក់​ ត្រូវខក​ខានមិនបាន​ទៅ​ធ្វើការ​ រហូត​មក​ដល់​វេលា​ម៉ោង០​៨ ​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៨​ តុលា ​២០១៦ ​នេះ ។

​កម្មករ-​កម្ម​ការ​នីជាច្រើនបាន​​រអ៊ូររទាំ​​ថា អាជ្ញាធរ​ដូច​ជា​មិន​អើពើ​រសោះ​ ដែល​កម្មករ​កម្ម​ការ​នី​ដាក់​សំណូមពរ​ឱ្យ​​អាជ្ញាធរ​ខេត្ត​ជំរុញ​​ឱ្យ​​មន្ទីរ​ជំនាញ​មក​ធ្វើការ​ឈុ​ស​ឆាយ​ផ្លូវ​សម្រួល​ឱ្យយ​ប្រជាពលរដ្ឋ​ បាន​ធ្វើ​ដំណើរ​បាន​ស្រួល​ ជា​ពិសេស​រថយន្ត​ដឹកកម្មករ​កម្ម​ការ​នី ទៅ​ធ្វើការ​ឲ្យ​បាន​ទាន់​ពេលវេលា បើ​មិន​ដូច្នោះ​ទេ ថៅកែរ​រោងចក្រ​ស្តី​បន្ទាស​ហើយ​កាត់​ប្រាក់ខែ​ទៀត ដោយសារ​តែ​ផ្លូវ​ពិបាក​ការ​ធ្វើ​ដំណើរជាប់ផុង​ និងរ​អិលខ្លាំង​នេះ​ ។

​បើ​តាម​មន្ត្រី​សាលាខេត្ត​ម្នាក់​​បាន​ឲ្យ​ដឹង​ថា ពុំ​មែនមាន​តែ​ស្រុក​កំពង់​រោ​ទិ៍​​មួយ​ទេ ​ដែល​ផ្លូវ​ខូច​នោះ គឺ​ផ្លូវ​ជនបទ​ជា​ច្រើន​ខ្សែ​ក្នុង​ខេត្ត​ស្វាយរៀង​ត្រូវ​ស្រុត​ខូច ​ក៏​ប៉ុន្តែ​អ្នកបើកគេ​បើក​វាង និង​បន្ត​ឲ្យ​ខូច​ផ្លូវ​ផ្សេង​ថែម​ទៀត បើ​ភ្លៀង​នៅ​តែ​ធ្លាក់​បន្ត មិន​អាច​ឲ្យ​មន្ទីរ​ជំនាញ​ទៅ​ជួសជុល​ឬ​ឈុ​ស​ឆាយ​បាន​ ។​

លទ្ធផល​ចុង​ក្រោយ​ក ម្មករ​កម្ម​ការ​នី​ចំនួន​ជាង​១​ពាន់​នាក់​ មក​ពីរ​ឃុំ​ចំនួន​​៦​ក្នុងស្រុក​កំពង់​រោ​ទិ៍ ​គឺឃុំ​ញរ ឃុំ​សំឡី ឃុំ​ខ្សែ​ត្រ ឃុំ​ថ្នី ឃុំ​ត្នោត និង​ឃុំ​ស្វាយ​តា​យាន និង​ឃុំ​ច្រេស ស្រុក​ច​ន្ទ្រា បាន​បង្ខំចិត្ត​ត្រឡប់​ក្រោយ​ទៅ​ផ្ទះ​វិញ​ ។