ផលិតកម្មអាភៀនជាប្រភពចំណូលសំខាន់របស់ពួកតាលីបង់មានការកើនឡើងខ្ពស់ជាថ្មីនៅអាហ្វហ្គានីស្ថានជាអ្នកផ្គត់ផ្គង់ទីមួយលើពិភពលោកជាមួយទិន្នផលខ្ពស់ ហើយវិធានការលុបបំបាត់ចោលទៅមុខមិនរួច ។
យោងតាមការវាយតម្លៃប្រចាំឆ្នាំរបស់អ.ស.ប បង្ហាញកាលពីថ្ងៃទី២៣ តុលាថា ផ្ទៃដីដាំអាភៀនកើនដល់១០%ឡើងដល់កម្រិតខ្ពស់បំផុតទី៣រយៈពេល២២ឆ្នាំ ។ ការពង្រីកផ្ទៃដីដាំអាភៀនឡើងដល់២០១.០០០ហិកតា អាចធ្វើឱ្យផលិតកម្មអាភៀនឡើងដល់រង្វង់ពី៤៨.០០០ទៅ៦០.០០០តោនទល់នឹង៣.៣០០តោនក្នុងឆ្នាំ២០១៥ ជាឆ្នាំដំបូងមានការថយចុះបន្ទាប់ពីកើន៦ឆ្នាំជាប់ៗគ្នា ។
យោងតាមស្ថិតិរបស់អ.ស.ប ចាប់ពីឆ្នាំ១៩៩៤មកបង្ហាញថាក្នុងឆ្នាំ២០១៤ដីដាំអាភៀនមាន២២៤.០០០ហិកតា និងឆ្នាំ២០១៣មាន ២០៩.០០០ហិកតាដែលបែបនោះបង្ហាញពីបរាជ័យរបស់ពួកលោកខាងលិចក្នុងយុទ្ធនាការរារាំងការបង្កើនផលិតកម្មអាភៀនចាប់តាំងពីឆ្នាំ២០០១មក ។
ពិសេសបំផុតចំការអាភៀនពេលនេះកំពុងរីករាលដាលឆ្ពោះទៅភាគខាងជើងសល់តែខេត្ត១៣ក្នុងចំណោមខេត្តទាំង៣៤របស់អាហ្វហ្គានីស្ថាន។ នៅខេត្ត BALKH ភាគខាងជើងប្រទេសជាប់ព្រំដែនអ៊ូស្បេគីស្ថាន ដំណាំអាភៀនកើនពី២០៤ហិកតា ដល់ជាង២.០០០ហិកតា រួចក្នុងខេត្តទាំង៧នៅភាគខាងជើងប្រទេសដំណាំអាភៀនកើនជាមធ្យម៣២៤% ៕
ចែករំលែកព័តមាននេះ