ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​iPhone7 និង​iPhone7 Plus៥៥​គ្រឿង​នាំ​ចូល​មក​ពី​ចិន​មិន​ទាន់​បាន​បង់ពន្ធ ត្រូវ​ឃាត់ខ្លួន

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​សមត្ថកិច្ច​គយ​នៅ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ខណៈ​ដែល​អ្នកដំណើរ​ទាំងអស់​ចូល​មក​ដល់​នៃ​ការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​សមត្ថកិច្ច​គយ​នៅ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ខណៈ​ដែល​អ្នកដំណើរ​ទាំងអស់​ចូល​មក​ដល់​នៃ​ការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប នៅ​ពេល​ត្រួតពិនិត្យ​ក៏​បានឃើញ​ទូរស័ព្ទ iPhone 7 និង​iPhone7 Plus​ចំនួន​៥៥​គ្រឿង​ដែល​ឈ្មួញ​បាន​លួច​នាំ​ចូល​មក​ពី​ប្រទេស​ចិន​ដោយ​មិន​ទាន់​បាន​បង់ពន្ធ ត្រូវ​បាន​ឃាត់ខ្លួន និង​ដកហូត​វត្ថុ​តាង​នោះ​ភ្លាម​ៗ​ផង​ដែរ ដើម្បី​ធ្វើការ​សួ​នាំ រួច​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ នៃ​រាជធានី​ភ្នំពេញ​។

ប្រតិបត្តិការ​ចាប់​ទូរស័ព្ទ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៦ នៅ​ច្រក​អ្នកដំណើរ​មក​ដល់​នៃ​ការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​។ បើ​តាម​ប្រភព​ពី​មន្ត្រី​គយ​ព្រ​លាន​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៦​ថា កម្លាំង​សមត្ថកិច្ច​គយ​នៅ​ច្រក​អ្នកដំណើរ​មក​ដល់​នៃ​ការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប បាន​ចាប់​ទូរស័ព្ទ iPhone 7 និង iPhone 7 Plus ចំនួន​៥៥​គ្រឿង ដែល​ឈ្មួញ​បាន​លួច​នាំ​ចូល​មក​ពី​ប្រទេស​ចិន​ដោយ​បាន​មិន​បង់ពន្ធ​។

មន្ត្រី​ដដែល​បន្ត​ថា ឈ្មួញ​លួច​នាំ​ទូរស័ព្ទ​ចូល​នេះ​មានឈ្មោះ HO CHUN NANG JIVE ភេទ​ប្រុស សញ្ជាតិ​ចិន​ហុងកុង ធ្វើ​ដំណើរ​តាម​ជើងហោះហើរ​លេខ UO706 ហុងកុង​-​សៀមរាប​។ បច្ចុប្បន្ន​ម្ចាស់​ទូរស័ព្ទ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​រៀបចំ​កសាង​សំណុំរឿង បញ្ជូន​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នៃ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ផ្លូវច្បាប់  ប្រសិនបើ​ម្ចាស់ រឹងរូស និង​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា កម្លាំង​ជំនាញ​នឹង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕