ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងអីតែឯង (បទពាក្យប្រាំបី)

13 ឆ្នាំ មុន

-ក្អែកយន្តសៀមហើររំលងដែនខ្មែរ ញុះញង់ហោះឆ្វែលមកឈ្លបយកការណ៍
រំលោ.ភដែនអាកាសច្បាស់ចេតនា រឹតសភាពការណ៍បង្កសង្គ្រាម ។
-វីរយុទ្ធជនខ្មែរអត់ធ្មត់ខ្ពស់ ជៀសវាងជម្លោះឈ្លោះបង្ហូរឈាម
ស្រឡាញ់សន្តិភាពស្អប់ខ្ពើមសង្គ្រាម រក្សាទំនៀមមិនឈ្លានពានគេ ។
-តែមិនបណ្តោយឱ្យគេទន្ទ្រាន ហ៊ានចូលព្រមានឱ្យស្គាល់ដៃខ្មែរ
មួយមីល្លីម៉ែត្រក៏មិនបាត់ដែរ ការពារដីខ្មែរស៊ូប្តូរជីវិត ។

ខ្លាំងអីតែឯង
(បទពាក្យប្រាំបី)

-ក្អែកយន្តសៀមហើររំលងដែនខ្មែរ    ញុះញង់ហោះឆ្វែលមកឈ្លបយកការណ៍
រំលោភដែនអាកាសច្បាស់ចេតនា    រឹតសភាពការណ៍បង្កសង្គ្រាម ។
-វីរយុទ្ធជនខ្មែរអត់ធ្មត់ខ្ពស់    ជៀសវាងជម្លោះឈ្លោះបង្ហូរឈាម
ស្រឡាញ់សន្តិភាពស្អប់ខ្ពើមសង្គ្រាម    រក្សាទំនៀមមិនឈ្លានពានគេ ។
-តែមិនបណ្តោយឱ្យគេទន្ទ្រាន    ហ៊ានចូលព្រមានឱ្យស្គាល់ដៃខ្មែរ
មួយមីល្លីម៉ែត្រក៏មិនបាត់ដែរ    ការពារដីខ្មែរស៊ូប្តូរជីវិត ។
-សៀមមានអំនួតឆ្កួតលែងដឹងអី    អួតស៊ីវិល័យជាងអ្នកខាងជិត
ល្អតែរូបក្រៅចិត្តខ្មៅងងឹត    ល្អមើលល្អហិតតែមិនល្អឆី ។
-ឈាមស្រែកស្បែកហៅសៀមខ្មៅចាំទៅ    កុំនៅល្ងង់ខ្លៅវង្វេងស្មារតី
អាណិតរាស្ត្រ​ខ្លួនគ្នាមិនដឹងអី    រងគ្រោះភិតភ័យដោយដៃក្រុមខ្លួន ។
-ឈប់យកឈាមរាស្ត្រ​ជាឈ្នាន់អំណាច    នយោបាយបិសាចឈ្នានីសរុកកួន
ទាំងអ្នកជិតខាងនិងពលរដ្ឋខ្លួន    ឈប់ខឹងគុំកួននឹងជាតិដទៃ ។
-អាសូរឈាមរាស្ត្រ​មនុស្សជាតិដូចគ្នា    ហេតុអ្វីចងពៀរឥតត្រាប្រណី
កាត់ទោសផ្តន្ទាសម្លាប់បំភ័យ    អំពើព្រៃផ្សៃសេរីថ្ពឹនភ្នែក ៕   
         ​                               ​                  និពន្ធដោយលោក កុយ ពិសិដ្ឋ