ចំប៉ី (បទកាកគតិ)
-ឱ ! ដើមចំប៉ី ងាយដាំឥតបី កាច់មែកដោតដុះ
ស្រោចទឹកដំបូង បម្រើស្រី-ប្រុស មូលមីរករកុះ
ចង់កាច់មកហិត ។
-ចំបីុពីរពណ៌ ស្លឹកវាមានជ័រ រុក្ខជាតិគាប់ចិត្ត
យកលាបដំបៅ បានមួយកម្រិត តិចៗរួចផ្តិត
សាកលមើលទៅ ។
-ចំបីុក្រហម រែងចង់ថ្នាក់ថ្នម រសៀលយប់ជ្រៅ
យកមកចងសក់ ឱ្យស្រស់ពាលពៅ ក្រអូបនិត្យនៅ
គ្រប់ទិនរាត្រី ។
ចែករំលែកព័តមាននេះ