ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សែលដឌៀម (បទពាក្យប្រាំពីរ)

13 ឆ្នាំ មុន

-សែលដឌៀមឯងឈ្លានពានខ្មែរ ស្រែកឮឡែៗប្រកាសថា
បួនចុចប្រាំមួយជាដីវា លោភទាំងបំពារបំពានប្លន់ ។
-សែលដឌៀមឯងជិតបីឆ្នាំ ចំណងប្រេះស្រាំចោរជើងអន់
បំភ្លេចឡាអេតាំងខ្លួនគ្រាន់ ចរិតឯងអន់ចង់បំភ្លៃ ។
-សែលដឌៀមឯងបានបំភ្លេច រចនារំលេចឆ្នាំហុកពីរ
គួរតែអនុវត្តច្បាប់ប្រពៃ ផ្តល់ឱ្យបានជ័យដល់ខេមរា ។
-សែលដឌៀមឯងបានដឹងទេ រំលោ.ភវៀចវេរខែកក្កដា
ពីរពាន់ប្រាំបីដប់ប្រាំណា៎ ឯងជាមហាចោរខុសច្បាប់ ។

សែលដឌៀម
(បទពាក្យប្រាំពីរ)

-សែលដឌៀមឯងឈ្លានពានខ្មែរ    ស្រែកឮឡែៗប្រកាសថា
បួនចុចប្រាំមួយជាដីវា    លោភទាំងបំពារបំពានប្លន់ ។
-សែលដឌៀមឯងជិតបីឆ្នាំ    ចំណងប្រេះស្រាំចោរជើងអន់
បំភ្លេចឡាអេតាំងខ្លួនគ្រាន់    ចរិតឯងអន់ចង់បំភ្លៃ ។
-សែលដឌៀមឯងបានបំភ្លេច    រចនារំលេចឆ្នាំហុកពីរ
គួរតែអនុវត្តច្បាប់ប្រពៃ    ផ្តល់ឱ្យបានជ័យដល់ខេមរា ។
-សែលដឌៀមឯងបានដឹងទេ    រំលោភវៀចវេរខែកក្កដា
ពីរពាន់ប្រាំបីដប់ប្រាំណា៎    ឯងជាមហាចោរខុសច្បាប់ ។
-សែលដឌៀមឯងគូរផែនទី    ឯកតោភាគីវៀលឱ្យជាប់
ប្រាសាទព្រះវិហារទៅជាទ្រព្យ    ភ្នែកសៀមបែកគ្រាប់ចាញ់បារមី ។
-សែលដឌៀមឯងទៅអាស៊ាន    ឡើងលើវិមានថ្លែងសំដី
ដោះស្រាយវិវាទចាស់និងថ្មី    លើលោកិយក្តីដឹងការពិត ។
-សែលដឌៀមឯងគួរតែយល់    កុំលើកអំពល់បិទមិនជិត
ចង្អេរវាតូចហើយរួញស្វិត    ប្រទេសជាមិត្តឃើញខ្មៅស ។
-សែលដឌៀមឯងទៅឡាអេ    ត្រូវទៅស្តាប់មេអនុសាសន៍ល្អ
លាភីជូនខ្មែរស្រស់បវរ    សៀមកុំភ្លៀងផ្គរជួបអាម៉ាស់ ។   
         ​                               និពន្ធដោយលោក ម៉ន ឈុនហេង
                        ​       មេឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ