ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីតាយាយ​​ចាក់សម្លា.ប់គ្នាផ្អើល​ក្រុងបាត់ដំបង ​តុលាការ​សម្រេច​ហើយ

8 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ចៅក្រម​ស៊ើបសួរនៃ​សាលាដំបូង​ខេត្ត ​លោក​លិ សុខា កាលពី​​រសៀល​ថ្ងៃ​ទី​០៧​ តុលា​ នេះ បាន​​សម្រេច​ចេញ​​ដីកាឃុំខ្លួន​​ជន​ត្រូវ​​ចោទ​​ឈ្មោះ​តាំង ជី អាយុ​៦៩​ឆ្នាំ ដែលបាន​​ចាក់​សម្លា.ប់​ប្រពន្ធ ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន​ ប៉ុន្តែ​ដោយសារ​ជន​នេះ មិន​ទាន់​ជារបួស​សះ​ស្បើយ​​ តុលាការ​បានអនុញ្ញាតឱ្យជន​ត្រូវ​ចោទ​រូប​នេះ ​សំរាក​ក្នុង​មន្ទីរពេទ្យ​សិន​ ក្រោម​ការ​គ្រប់គ្រង​ផ្ទាល់​ពី​សំណាក់​មន្ត្រី​អនុរក្ស​ពន្ធនាគារ​២៤h/២៤h​ ។

រាជធានីភ្នំពេញ​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ចៅក្រម​ស៊ើបសួរនៃ​សាលាដំបូង​ខេត្ត ​លោក​លិ សុខា កាលពី​​រសៀល​ថ្ងៃ​ទី​០៧​ តុលា​ នេះ បាន​​សម្រេច​ចេញ​​ដីកាឃុំខ្លួន​​ជន​ត្រូវ​​ចោទ​​ឈ្មោះ​តាំង ជី អាយុ​៦៩​ឆ្នាំ ដែលបាន​​ចាក់​សម្លាប់​ប្រពន្ធ ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន​ ប៉ុន្តែ​ដោយសារ​ជន​នេះ មិន​ទាន់​ជារបួស​សះ​ស្បើយ​​ តុលាការ​បានអនុញ្ញាតឱ្យជន​ត្រូវ​ចោទ​រូប​នេះ ​សំរាក​ក្នុង​មន្ទីរពេទ្យ​សិន​ ក្រោម​ការ​គ្រប់គ្រង​ផ្ទាល់​ពី​សំណាក់​មន្ត្រី​អនុរក្ស​ពន្ធនាគារ​២៤h/២៤h​ ។

គួររំលឹកថា ករណី​ហិង្សា​ដ៏​ឃោរឃៅ​បាន​ផ្ទុះ​ឡើង​ក្នុង​គ្រួសារ​មួយ តែ​មួយ​ប៉​ព្រិច​ភ្នែក​ប៉ុណ្ណោះ រវាង​ប្ដី​និង​ប្រពន្ធ ដោយ​បាន​ប្រើ​កាំបិត​ចាក់​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​ឱ្យ​ប្រពន្ធ​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅ​ក្នុង​ថ្លុកឈាម ។ រីឯ​ប្ដី​បាន​រង​របួសធ្ងន់ ហើយ​ត្រូវ​គេ​ជួយ​បញ្ជូន​ភ្លាម​ៗ ទៅ​កាន់​មន្ទី​ពេទ្យ កាលពី​វេលា​ម៉ោង​០៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៤​តុលា ស្ថិត​នៅ​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ។

លោកប៉ា​ង ហៀ​ង អធិការ​ក្រុង​បាត់ដំបង​បានឱ្យ​ដឹង​ថា អំពើ​ហិង្សា​នោះ គឺ​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​គ្រួសារ​មួយ ដែល​មាន​ប្ដី​ឈ្មោះ​តាំង ជី អាយុ​៦៩​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​សៀវ គុណ អាយុ​៥៧​ឆ្នាំ រស់នៅ​ក្នុងភូមិ សង្កាត់​ខាងលើ ។

បើ​តាម​សួរនាំ​ជម្លោះ​ដ៏​ស្រួច​ស្រាវ​នេះ គឺ​បាន​ផ្ដើម​ចេញពី​ស្ត្រី​ជា​ប្រពន្ធ​ដែល​រករឿង​ប្ដី រហូត​ហ៊ាន​ទាញ​កាំបិត​អារ​.​ក​ប្ដី ជាមួយនឹង​ការ​បណ្ដេញ​ប្ដី​ចេញពីផ្ទះ ទើប​ឈាន​ដល់​ការ​ប្រើ​កាំបិត​ចាក់​សម្លាប់​គ្នា​តែ​ម្ដង ខណៈ​កូនចៅ​រវល់​ចេញ​ក្រៅ​ផ្ទះ ។

លោកប៉ា​ង ហៀ​ង បាន​បញ្ជាក់​ទៀត​ថា ក្នុង​សកម្មភាព​ប្រើ​កាំបិត​ចាក់​គ្នា​ទៅ​វិញ​ទៅ​មក​ដ៏​ឃោ​ឃៅ រវាង​គ្រួសារ​វ័យ​ចំណាស់​នេះ គឺ​បុរស​ជា​ប្ដី​ត្រូវ​ប្រពន្ធ​ចាប់​បោច​សក់​អារ​.​ក បណ្ដាល​ឱ្យ​រង​របួស តែ​បុរស​រូប​នេះ ក៏​ទាញ​កាំបិត​ចុង​ស្រួច​មក​ចាក់​ប្រពន្ធ​ខ្លួន​វិញ ត្រូវ​ចំពោះ​កប់​មួយ​កាំបិត បណ្ដាល​ឱ្យ​ដេក​ដួល​ស្លាប់​ភ្លាម​ៗ ។

ប៉ុន្តែ​គាត់​បាន​យក​កាំបិត​ចាក់​ធ្លាយ​ពោះ​ខ្លួនឯង​វិញ​ដែរ ក្នុង​បំណង​សម្លាប់​ខ្លួន ដើម្បី​បញ្ចប់រឿង តែ​ត្រូវ​កូនស្រី អ្នក​ជិតខាង និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ទាន់ ។

ទោះជា​យ៉ាងណា នៅ​ក្នុង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដ៏​កំរោល​ខាងលើ​នេះ  មិន​មាន​ន​ណា​ម្នាក់ បាន​ទម្លាយ​អំពី​មូលហេតុ​ច្បាស់​នោះ
ទេ​។ សូ​ម្បី​តែ​កូនស្រី​ម្នាក់ ក៏​មិន​ច្បាស់លាស់​អំពី​មូលហេតុ ដែល​នាំ​ឲ្យ​ឪពុក​ម្ដាយ​ខ្លួន​ទាញ​កាំ​ចាក់​សម្លាប់​គ្នា​យ៉ាង​សាហាវ​បែប​នេះ​ដែរ ។

ប៉ុន្តែ​បើ​តាម​ការ​សួរនាំ​ដំបូង ទាំង​កូនស្រី​ជន​រង​គ្រោះ ទាំង​អ្នក​ភូមិ​នៅ​ក្បែរ​នោះ ហាក់​ដាក់បន្ទុក​ទៅ​លើ​ជម្លោះ​ដដែល​ៗ ដែល​ផ្ដើម​ចេញពី​ស្ត្រី​ជា​ប្រពន្ធ ដែល​ចេះ​តែ​រករឿង​ប្ដី​ស្ទើរ​រាល់ថ្ងៃ ទើប​ឈាន​ដល់​ការ​ផ្ទុះ​ហិង្សា​ធ្ងន់ធ្ងរ​ចាក់​សម្លាប់​គ្នា​បែប​នេះ ។

នៅ​ព្រឹក​ថ្ងៃ​ទី​០៥ តុលា សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​សួរនាំ​ជនសង្ស័យ​ឈ្មោះ​តាំង ជី អាយុ​៦៩​ឆ្នាំ អំពី​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​អំពើ​ហិង្សា រហូត​ឈាន​ដល់​ការ​ចាក់​សម្លាប់​គ្នា ទៅ​វិញ​ទៅ​មក រវាង​ខ្លួន​និង​ប្រពន្ធ ដែល​ម្នាក់​ៗ​មាន​វ័យ​ដើរ​ស្ទើរ​រលំ​ទៅ​ហើយ​នោះ ។

នៅ​ក្នុង​មន្ទីរពេទ្យ ឈ្មោះ​តាំង ជី បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ គឺ​គ្មាន​រឿង​អ្វី​កើតឡើង​ទេ រវាង​ខ្លួន​និង​ប្រពន្ធ ខណៈ​ខ្លួន​កំពុង​សាក​ថ្ម​ទូរស័ព្ទ ដើម្បី​ទុក​សម្រាប់​ទាក់ទង​ភ្ញៀវ ព្រោះ​ខ្លួន​ជា​អ្នក «​បកប្រែ​ភាសារ​ចិន​» ។ ប៉ុន្តែ​មិនដឹង​យ៉ាងម៉េច ស្រាប់តែ​សុខ​ៗ ប្រពន្ធ​រករឿង​ជេរ​បញ្ចោរ​គាត់​ភ្លាម​ៗ​តែ​ម្ដង​។

ឈ្មោះ​តាំង ជី បាន​បន្ត​ថា ពេល​នោះ ប្រពន្ធ​មិន​ត្រិ​ម​តែ​ជេរ​គាត់​ទេ ថែម​ទាំង​ស្រែក​បណ្ដេញ​គាត់​ចេញពីផ្ទះ​ទៀត លុះ​ពេល​គាត់​តមាត់​តិចតួច​ទៅ​វិញ ស្រាប់តែ​ប្រពន្ធ​ទាញ​កាំបិត​ចិតបន្លែ ស្ទុះ​មក​ចាប់​ក្របួច​សក់​ក្បាល​គាត់​ផ្ងើយឡើង​លើ រួច​អា​.​ក​គាត់​ទាំង​កំរោល​តែ​ម្ដង ។

គាត់​ថ្ងូរ​បណ្ដើរ​និយាយ​ប្រាប់​សមត្ថកិច្ច​បណ្ដើរ​ថា ពេល​នោះ​គាត់​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង ទ្រាំ​មិន​បាន ក៏​ស្ទុះ​ទៅ​ទាញ​កូនកាំបិត​ចាក់​ទៅ​លើ​ប្រពន្ធ​វិញ ត្រូវ​ចំពោះ​កប់​មួយ​កាំបិត ក៏​ប្រតាយប្រតប់​គ្នា រហូត​ប្រពន្ធ​គាត់​ដួល​ស្លាប់​តែ​ម្ដង ។

ក្រោយ​ពី​ឃើញ​ប្រពន្ធ​ស្លាប់ គាត់​ហាក់​តូចចិត្ត​អំពី​រឿង​នេះ ក៏​ចាក់​ពោះ​ខ្លួនឯង និង​វះ​ថែម​ទៀត ក្នុង​បំណង​សម្លាប់​ខ្លួន​ដែរ តែ​កូនស្រី និង​អ្នក​ភូមិ​ចូល​មក​ជួយ​ទាន់ ។ គាត់​បាន​បញ្ជាក់​ថា កន្លង​មក ប្រពន្ធ​គាត់ តែង​មាន​ច​រិ​ក​កាច​ឆ្នាស់ ប្រើ​ហិង្សា​មក​លើ​គាត់​រាល់​លើក តែ​គាត់​មិន​ដែល​តបត​ទេ ។ សូ​ម្បី​កូនចៅ និង​អ្នក​ជិតខាង​និយាយ​ណែនាំ​យ៉ាងណា ក៏​មិន​ស្ដាប់​ដែរ ។ លុះ​នៅ​ថ្ងៃ​កើតហេតុ​ចុង​ក្រោយ​នេះ ដោយសារ​ទ្រាំ​នឹង​ទ​ង្វើ​ប្រពន្ធ​មិន​បាន ទើប​គាត់​ផ្ទុះ​កំហឹង រហូត​ជ្រុលដៃ​ចាក់​សម្លាប់​ប្រពន្ធ​បែប​នេះ​ទៅ ។

ជុំវិញ​ករណី​នេះ លោក​ឧត្ដមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ថ្លែង​ដែរ​ថា អំពើ​ហិង្សា​ដ៏​ធ្ងន់ធ្ងរ​នៅ​ក្នុង​គ្រួសារ​ខាងលើ​នេះ ពិតជា​ផ្ដើម​ចេញពី​ទំនាស់​ក្នុង​គ្រួសារ ដូច​ការ​លើក​ឡើង​របស់​ជនសង្ស័យ​មែន​។

លោកស្នងការ​រង​បាន​បន្ត​ថា សូ​ម្បី​តែ​កូនចៅ​ក្នុង​ក្រុម​គ្រួសារ​រង​គ្រោះ និង​អ្នក​ភូមិ​ក៏​បាន​អះអាង​បែប​នេះ​ដែរ ។ ប៉ុន្តែ​យ៉ាងណា​ក៏​បុរស​ជា​ប្ដី​ត្រូវ​តែ​មានទោស​ដែរ ព្រោះតែ​គាត់​មិន​អាច​ទប់​កំហឹង​បាន រហូត​ឈាន​ដល់​ការ​ចាក់​សម្លាប់​ប្រពន្ធ​ខ្លួនឯង ។ លោក​ជេ​ត វណ្ណ​នី បាន​បញ្ជាក់​ថា ពេល​នេះ​ឈ្មោះ​តាំង ជី ដែល​រង​របួស​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដែល​កូនស្រី​ជា​អ្នក​ថែទាំ​ផ្ទាល់ និង​ក្រោម​ការ​ឃ្លាំមើល​ជា​ប្រចាំ​របស់​សមត្ថកិច្ច ។ បុរស​នេះ នឹង​ត្រូវ​សមត្ថកិច្ច​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ក្រោយ​ពេល​គាត់​ជា​សះស្បើយ​ពី​ជំងឺ ។