ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញហើយ! ក្មេងតូចៗ២នាក់សុំម្តាយចេញទៅលេងគំនរដីខ្សាច់ រួចក៏បា.ត់ខ្លួន

6 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ក្មេងប្រុសស្រី២នាក់ដើរចេញផ្ទះបាត់ខ្លួន ពេលនេះរកឃើញវិញ នៅពេលមានគេប្រទះឃើញ ហើយ​យកក្មេងទាំង២នាក់ទៅផ្ញើនៅ​មណ្ឌលមួយកន្លែង​នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ…

ខេត្ត​បន្ទាយមានជ័យ ៖ ក្មេងប្រុសស្រី២នាក់ដើរចេញផ្ទះបាត់ខ្លួន ពេលនេះរកឃើញវិញ នៅពេលមានគេប្រទះឃើញ ហើយ​យកក្មេងទាំង២នាក់ទៅផ្ញើនៅ​មណ្ឌលមួយកន្លែង​នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ គួររំលឹកថា ក្មេង​តូច​ៗ២​នាក់ សុំ​ម្តាយ​ទៅ​លេង​គំនរ​ដីខ្សាច់ ស្រាប់តែ​បា​.​ត់​ខ្លួន រក​មិន​ទាន់​ឃើញ

ឪពុកម្តាយក្មេងប្រុសស្រី២នាក់បានឱ្យ​ដឹង​ថា កូនប្រុសស្រី២នាក់ដែលបានបាត់ខ្លួន ពេលនេះបានរកឃើញវិញហើយនៅពេលអ្នកដំណើរប្រទះ​ឃើញ និង​នាំយកពួកគេ​ទៅផ្ញើមណ្ឌលនៅក្បែផ្លូវដើមពុទ្ទ្រា ក្រោយទទួលព័ត៌មាននេះហើយ​ ពួកគាត់ក៏​បានទៅទទួលយកកូនៗត្រឡប់មកផ្ទះវិញទាំងក្តីអាណិតកូនដែលវង្វេងដើរចេញពីផ្ទះ​។

ឪពុកម្តាយបានប្រាប់ថា កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្ទៈក្បែររ៉ារថភ្លើង ស្ថិតភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត គាត់បានបាត់កូនស្រីប្រុស២នាក់ ក្នុងនោះ​​ម្នាក់​ឈ្មោះ តយ រ៉ាឌុច ហៅឌុច ភេទប្រុស អាយុ៤ឆ្នាំ ​ម្នាក់​ឈ្មោះ រុន មេសា ភេទស្រី អាយុ២ឆ្នាំ ក្មេងទាំង២នាក់ត្រូវជាបងប្អូនជីដូនមួយនិងគ្នាគឺម្តាយក្មេងទាំងជាបងប្អូនបង្កើត ។

ឪពុកម្តាយបញ្ជាក់ថា នៅពេលដែលបាត់កូនប្រុសស្រី២នាក់ គឺម្តាយក្មេងប្រុសម្តាយក្មេកឈឺទៅដេកពេទ្យខេត្តសៀមរាប ហើយយកកូនប្រុសមកផ្ញើមកស្រី ហើយនៅពេលកំពុងរវល់ដាំបាយស្រាប់តែក្មេងប្រុសអាយុ៤ឆ្នាំ បាននៅក្មេងស្រីកាន់គ្នាដើចេញពីផ្ទះបាត់បានទៅប្តឹងកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតអន្តរាគមន៍ជួយរកដែលដើររយៈ១ថ្ងៃ១​យប់ រកមិនឃើញលុះព្រឹកឡើងទទួលដំណឹងកូនទាំង២នាក់ត្រូវបានគេឃើញយកទៅដាក់មណ្ឌលក្បែរផ្លូវដើមពុទ្ទ្រាហើយនាំគ្រួសារទទួលយកកូនត្រឡប់មកផ្ទះវិញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ