ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា NOOR DAM ដឹកភ្ញៀវទេសចរ​ជិត២ពាន់​នាក់ ចូលចតកំពង់ផែស្វយ័តក្រុងព្រះ​សីហនុ

1 ខែ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង ៦និង៣០នាទី​ព្រឹកថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នាវាទេសចរណ៍១ គ្រឿង ឈ្មោះ NOOR…

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង ៦និង៣០នាទី​ព្រឹកថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នាវាទេសចរណ៍១ គ្រឿង ឈ្មោះ NOOR DAM សញ្ជាតិ NETHERLAND បានចូលចតដល់កំពង់ផែស្វយ័ត ក្រុងព្រះ​សីហនុ ដោយសុវត្ថិភាព ។

មន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វារកំពង់ផែស្វ័យត ក្រុងព្រះសីហនុ បានឲ្យដឹងថានាវាខាងលើបាននាំភ្ញៀវទេសចរចំនួន១៨៦៥នាក់ ក្នុងនោះមានស្រី ៩៨៧នាក់ មាន៤៣សញ្ជាតិ មាននាវិកចំនួន ៧៧៦នាក់ ក្នុងនោះស្រី មានចំនួន១៣៦នាក់ មាន៣៨សញ្ជាតិ ។ ប្រភពខាងលើបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា ចំពោះលក្ខណៈបច្ចេកទេសនាវា មានប្រវែងបណ្តោយ ២៨៥.៤៣ម៉ែត្រនិងទទឹង៣២.២៥ម៉ែត្រ មានជម្រៅទឹក ៨ម៉ែត្រ។

នាវាបានធ្វើដំណើរមកពីប្រទេសវៀតណាម ចូលមកកាន់ប្រទេសកម្ពុជា និងបន្តដំណើរត្រឡប់ទៅប្រទេសថៃវិញនៅវេលាម៉ោង៤និង៣០នាទីរសៀល​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្នុងនាវានេះ ភ្ញៀវដែលមានច្រើនជាងគេគឺសញ្ជាតិអាមេរិកចំនួន​៦៧៧​នាក់ ហើយភ្ញៀវទេសចរចេញវិញ តាមយន្តហោះចំនួន​២នាក់ មាន ២សញ្ជាតិ និងភ្ញៀវទេសចរ មកពីសៀមរាប ចេញវិញតាមនាវាចំនួន ១៦នាក់ ស្រី ១៥នាក់ មាន​២សញ្ជាតិ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ