ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះចាញ់ ឬឈ្នះ ទូកងវត្តអារញ្ញសាគរនៅតែធ្វើពិធីហែទូកងមកវិញទាក់ទាញបរទេសយ៉ាងកុះករដោយមូលហេតុនេះ

6 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សាង​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​សម្រាប់​អ្នក​ខេត្តសៀមរាប ក្រោយ​ទូកង​វត្ត​អារញ្ញ​សាគរ​ទោះ​មិន​ឈ្នះ​ការ​ប្រកួត​ក៏​ពិតមែន តែ​វត្ត​មួយ​នេះ នៅ​តែ​ធ្វើ​ពិធី​ហែ​មក​វិញ​យ៉ាង​សប្បាយ​រីករាយ កាត់​មាត់​ស្ទឹង​សៀមរាប ដោយ​មានការ​ចាប់អារម្មណ៍​ពីរ​ភ្ញៀវ​បរទេស​ជា​ខ្លាំង នៅ​តាម​បណ្តា​យ​ស្ទឹង​សៀមរាប ក្រោយ​ចៅអធិការ​វត្ត​ពោល​ថា…

ខេត្តសៀមរាប ៖ សាង​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​សម្រាប់​អ្នក​ខេត្តសៀមរាប ក្រោយ​ទូកង​វត្ត​អារញ្ញ​សាគរ​ទោះ​មិន​ឈ្នះ​ការ​ប្រកួត​ក៏​ពិតមែន តែ​វត្ត​មួយ​នេះ នៅ​តែ​ធ្វើ​ពិធី​ហែ​មក​វិញ​យ៉ាង​សប្បាយ​រីករាយ កាត់​មាត់​ស្ទឹង​សៀមរាប ដោយ​មានការ​ចាប់អារម្មណ៍​ពីរ​ភ្ញៀវ​បរទេស​ជា​ខ្លាំង នៅ​តាម​បណ្តា​យ​ស្ទឹង​សៀមរាប ក្រោយ​ចៅអធិការ​វត្ត​ពោល​ថា «​ការ​ប្រកួត​មាន​ឈ្នះ​ចាញ់​ជា​រឿង​ធម្មតា​» ។

ជា​ការ​ពិត ទូក​វត្ត​អារញ្ញ​សាគរ ដែល​ឈ្មោះ​ពេញ​ថា « អារញ្ញ​សាគរ បវរ​ធិ​បតី សេ្ត​ច​ដំរី​ស ភ្លុក​ខៀវ » ដែល​បាន​ត្រឹម​ប្រកួត​ត្រឹម​ថ្នាក់​ខេត្ត​ក៏​ពិតមែន តែ​វត្ត​មួយ​នេះ​សង្ឃឹមថានឹង​ធ្វើ​អោយ​បាន​ល្អ​ជាង​នេះ ដើម្បី​រក្សា​ប្រពៃណី​វប្បធម៌​ខ្មែរ និង​រៀបចំ​អោយ​កាន់​ប្រសើរ​ដើម្បី​ទាក់ទាញ​ភ្លៀវ​ទេសចរ​បរទេស​ដូច​ជា នា​ពេល​កន្លង​ទៅ ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន​កោះសន្តិភាព ព្រះ​ចៅអធិការ​វត្ត ព្រះ​វិភត្តិ​មុនី​ញាណ ហ៊ា​ក់ គឹ​ម​ហ៊​ត់ មាន​ថេរ​ដីកា​ថា ឆ្នាំ​២០២៤​នេះ អាត្មា​ព្រះ​គ្រូ​ចៅអធិការ​ចង់​សាកល្បង​ចូលរួម​អោយ​ទូក​វត្ត​អារញ្ញ​សាគរ​បាន​ប្រកួត​នឹង​គេ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​អុំទូក ក្នុង​ខេត្តសៀមរាប ទោះ​ឈ្នះ​ចាញ់​ក៏​រៀបចំ​ហែ​ទៅ​ចូលរួម និង​ហែ​មក​វត្ត ដើម្បី​លើក​ស្ទួយ​ថែរក្សា​ប្រពៃណី​វប្បធម៌​ទំនៀមទម្លាប់​ដូនតា​ខ្មែរ​យើង ដោយ​ចង់​ទុក​ឱ្យ​ក្មេង​ៗ​ជំនាញ​ក្រោយ​បានដឹង និង​ស្គាល់ ។

គុណ​ម្ចាស់​ចៅអធិការ​វត្ត​អារញ្ញ​សាគរ​បន្ត​ទៀត​ថា ព្រោះ​កាលពី​ជាង​២០​មុន វត្ត​អារញ្ញ​សាគរ​ក៏​មាន​ទូកង ដែល​ធ្លាប់​ចូលរួម​ប្រកួត​នៅ​មុខ​អង្គរវត្ត តាំងពី​ឆ្នាំ​១៩៩៥ ។ គុណ​ម្ចាស់​បន្ត​ថេរ​ដីកា​ទៀត​ថា ចំពោះ​ការ​ប្រកួត បើ​ទោះបីជា​ឈ្នះ ឬ​ចាញ់ មិនជា​បញ្ហា​នោះ​ទេ ដោយ​ឆ្នាំ​ក្រោយ​ៗ​នឹង​ចូលរួម​ប្រកួត​ទៀត ដើម្បី​ជា​ការ​ចូលរួម​ចំណែក​លើក​ស្ទួយ​នូវ​អ្វី​ដែល​ខ្មែរ​មាន និង​បាន​បង្ហាញ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​នូវ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ បង្ក​បរិយាកាស​សប្បាយ​រីករាយ​ក្នុង​ព្រះ​រាជ្យ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ បណ្តែតប្រទីប​ទាំងអស់​គ្នា ។

ព្រះ​ចៅអធិការ​វត្ត ហ៊ា​ក់ គឹ​ម​ហ៊​ត់ បន្ត​ថា ការ​ប្រកួត​កាលពី​កន្លង​ទៅ គឺ​បាន​ប្រកួត​ត្រឹម​ថ្នាក់​ខេត្ត​ប៉ុណ្ណោះ ដោយ​ក្នុង​នោះ​ទូកង​នៃ​វត្ត​អា​ញ្ញ​សាគរ​ក៏​ទទួល​បាន​លិខិត​សរសើរ​ពី​ថ្នាក់​នាំ​ខេត្ត កាលពី​កន្លង​ទៅ​ដែល​មានការ​ចូលរួម​ទស្សនា​យ៉ាងច្រើន​កោះ​ករ​ពី​សំណាក់​ភ្លៀវ​ជាតិ និង​អន្តរជាតិ​ដែល​អញ្ជើញ​មក​ទស្សនា​នា​ទឹកដី​ខេត្តសៀមរាប​ផ្ទាល់ ។

គួរ​បញ្ជាក់​ដែរ​ថា ទូកង​នៃ​វត្ត​អា​ញ្ញ​សាគរ​មានការ​អាក់ខាន​ការ​ប្រកួត​ច្រើន​ឆ្នាំ​មក​ហើយ ទើបតែ​ឆ្នាំ​នេះ​តែ​ប៉ុណ្ណោះ ដែល​មានការ​រៀបចំ​ពី​ព្រះ​ចៅអធិការ​វត្ត ដែល​មាន​ចំនួន​២​ទូក មាន​ចំណុះ​ជើង​ប្រមាណ​ជា ៦០​នាក់​ដែល​បាន​ចូលរួម​ប្រកួត និង​ហែ​មក​វិញ​តាម​ស្ទឹង​សៀមរាប​យ៉ាង​កុះករ​នោះ ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ