ញាក់សាច់ ! បុរសម្នាក់រត់ចូលភូមិគ្រឹះសម្តេចតេជោទាំងយប់
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូយ៉ាងលឿនបញ្ច្រាសទិសដៅចរាចរណ៍បន្ទាប់មកចុះរត់បំណងចូលក្នុងភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន ដើម្បីឲ្យសម្តេចតេជោជួយ …
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូយ៉ាងលឿនបញ្ច្រាសទិសដៅចរាចរណ៍បន្ទាប់មកចុះរត់បំណងចូលក្នុងភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន ដើម្បីឲ្យសម្តេចតេជោជួយ …
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូយ៉ាងលឿនបញ្ច្រាសទិសដៅចរាចរណ៍បន្ទាប់មកចុះរត់បំណងចូលក្នុងភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន ដើម្បីឲ្យសម្តេចតេជោជួយ ព្រោះថាមានគេតាមធ្វើបាប និងចង់ដណ្តើមពេជ្រពីរូបគេ ក៏ត្រូវកងអង្គរក្សឃើញទាន់ដេញចាប់បានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកវីវ៉ាកញ្ចាស់១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ប 4075 ភព1 ក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយផ្លូវព្រះសុរាម្រិតក្នុងទិសដៅពីលិចទៅកើត (ជិះបញ្ច្រាសទិសដៅចរាចរណ៍) សំដៅទៅភូមិគ្រឹះសម្តេចតេជោនាយករដ្ឋមន្ត្រី ។ ពេលមកដល់ក្បែររបងភូមិគ្រឹះសម្តេចតេជោ បុរសរូបនោះបានឈប់ម៉ូតូ ហើយរើសបំពង់ជ័រអំពូលភ្លើងខូចនៅក្បែរនោះ ហើយរត់សំដៅទៅក្លោងទ្វារធំផ្ទះសម្តេចតេជោ បំណងចូលក្នុង ប៉ុន្តែត្រូវបានកងអង្គរក្សឃើញ ក៏បាននាំគ្នាដេញចាប់ ។
ប្រភពបន្តទៀតថា ពេលចាប់បានសួរនាំទៅបុរសនោះនិយាយម្តងទៅលិចម្តងទៅកើត ព្រមទាំងឱបបំពង់ជ័រពណ៌សជាប់នឹងដើមទ្រូងផងដែរ ធ្វើឲ្យកងអង្គរក្សមានការសង្ស័យក៏ដណ្តើមយកបំពង់នោះមកពិនិត្យមើល តែបុរសរូបនោះមិនព្រមឲ្យទេ ក៏មានការប្រតាយប្រតប់គ្នាបណ្តាលឲ្យបុរសរូបនោះបែកក្បាល ។
បើតាមសំដីបុរសដែលសង្ស័យជាមនុស្សបែកថ្នាំនោះបាននិយាយថា រូបគេមានបំណងចូលទៅជួបសម្តេចតេជោ ហ៊ុន សែន ព្រោះមានគេតាមធ្វើបាប និងចង់ដណ្តើមពេជ្រពីរូបគេ តែពេលសមត្ថកិច្ចសួរថា ពេជ្រនៅឯណា ? បុរសរូបនោះបានបង្ហាញបំពង់ជ័រពណ៌សដែលរើសបានឲ្យទៅសមត្ថកិច្ច ធ្វើឲ្យគេហួសចិត្តគ្រប់គ្នា ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានដឹកបុរសខាងលើទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខដើម្បីសាកសួរបន្ថែម បើពិតជាបែកថ្នាំមែនខាងសមត្ថកិច្ចនឹងបញ្ចូនបន្តទៅមណ្ឌលដើម្បីផ្តាច់គ្រឿងញៀន ៕
ចែករំលែកព័តមាននេះ