ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង​លាក់​មុខ​! ទូកងតេជោកែវវិជ័យ បារមីចៅសែន ក្តោបបានតំណែងលេខ១

18 ម៉ោង មុន

នេះ​បាន​ហៅ​ថា ជើង​ខ្លាំង​លាក់​មុខ​មែន ​! ស្ងាត់​ៗ​មិន​ល្បី​ដូច​ទូកង​ដទៃ តែ​ទូកង​តេ​ជោ​កែវ​វិជ័យ បារមី​ចៅ​សែន ខេត្តពោធិ៍សាត់ បាន​ធ្វើ​ឲ្យ​មហាជន​អ្នកគាំទ្រ​ភ្លឺភ្នែក ស្រឡាំងកាំង និង​ស្ទើរតែ​មិន​នឹក​ស្មាន​ដល់​ឡើយ…

នេះ​បាន​ហៅ​ថា ជើង​ខ្លាំង​លាក់​មុខ​មែន ​! ស្ងាត់​ៗ​មិន​ល្បី​ដូច​ទូកង​ដទៃ តែ​ទូកង​តេ​ជោ​កែវ​វិជ័យ បារមី​ចៅ​សែន ខេត្តពោធិ៍សាត់ បាន​ធ្វើ​ឲ្យ​មហាជន​អ្នកគាំទ្រ​ភ្លឺភ្នែក ស្រឡាំងកាំង និង​ស្ទើរតែ​មិន​នឹក​ស្មាន​ដល់​ឡើយ ។

ទូកង​ខេត្តពោធិ៍សាត់​មួយ​នេះ បាន​ក្លាយជា​ម្ចាស់​ជើងឯក ជាប់​ចំណាត់ថ្នាក់​លេង​១ ជា​ទូកង ដែល​មាន​ល្បឿន​លឿន​ជាងគេ​ទូ​ទាំង​ប្រទេស​កម្ពុជា​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៤ ។

ទន្ទឹម​នឹង​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ឆ្នាំ​២០២៤​នេះ តែបើ​ងាក​មក​ចាប់អារម្មណ៍​ប្រវត្តិ​ខ្លះ​ៗ​របស់​ទូកង តេ​ជោ​កែវ​វិជ័យ បារមី​ចៅ​សែន ខេត្តពោធិ៍សាត់ គឺ​កាន់តែ​មិនធម្មតា និង​កាន់តែ​ញាក់សាច់​ថែម​មួយ​កម្រិត​ទៀត ហើយ​មិន​ខុស​ពី​ពាក្យ​គេ​និយាយ​ថា អ្នក​ខ្លាំង​មិន​ល្បី មិន​មាន​អំនួត​ឡើយ តែ​ស្ងាត់​ៗ​ចេញ​លទ្ធផល​ឲ្យ​មើល​តែ​ម្ដង ។

ត​ស់​ចង់​ដឹង​អត់ តើ​ជើង​ខ្លាំង​ចំណាត់ថ្នាក់​លេខ​១ ផ្នែក​ល្បឿន​ទូ​ទាំង​ប្រទេស ទូកង តេ​ជោ​កែវ​វិជ័យ បារមី​ចៅ​សែន ខេត្តពោធិ៍សាត់ មាន​ប្រវត្តិ​យ៉ាងណា​ខ្លះ ?

ថ្ងៃនេះ​ក្រុមការងារ​សារព័ត៌មាន​កោះសន្តិភាព និង​ធ្វើការ​លើកយក​មក​ជម្រាប​លម្អិត​ជូន​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​ឲ្យ​បាន​ជ្រាប​ដូច​ខាងក្រោម ។ បើ​យោង​តាម​វី​ដេ​អូ រូបភាព និង​សំ​ណេ​រ​នៅ​លើ​បណ្ដាញ​សង្គម តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​ឯកឧត្ដម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ផេ​ក​ផ្លូវការ ទូកង​តេ​ជោ​កែវ​វិជ័យ បារមី​ចៅ​សែន បាន​បង្ហាញ​ពី​ប្រវត្តិ​ខ្លះ​ឲ្យ​មហាជន​បានដឹង បន្ទាប់​ពី​ម្សិលមិញ​នេះ ទូកង តេ​ជោ​កែវ​វិជ័យ បារមី​ចៅ​សែន រួម​ទាំង​ពាន​ផ្នែក​ល្បឿន​លឿន​ទូ​ទាំង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២៤ បាន​ដង្ហែ​ចេញពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ទឹកដី​កំណើត​ខេត្តពោធិ៍សាត់​វិញ ។

យ៉ាងណាមិញ បើ​តាម​ប្រភព​ទាំង​២​ខាងលើ បាន​ជម្រាប​ជូន​ពី​ប្រវត្តិ​ខ្លះ​ៗ​របស់​ទូកង​តេ​ជោ​កែវ​វិជ័យ បារមី​ចៅ​សែន ខេត្តពោធិ៍សាត់ ឲ្យ​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​បានដឹង ដោយ​គិត​តាម​ឆ្នាំ​នីមួយ​ៗ​ចាប់ពី​ឆ្នាំ​២០១៤ រហូត​ដល់​ឆ្នាំ​២០២៤ បច្ចុប្បន្ន​នេះ ។ នៅ​ឆ្នាំ​២០១៤ ទូកង​តេ​ជោ​កែវ​វិជ័យ បារមី​ចៅ​សែន ទទួល​បាន​ពាន ចំនួន​១ គឺ​ពាន​ផែន​លេខ​១ ទូក​អុំ​បុរស ។ ក្នុង​ឆ្នាំ​២០១៦ ជើង​ខ្លាំង​លាក់​មុខ​ទូកង​ខេត្តពោធិ៍សាត់ ទទួល​បាន​ពាន​ចំនួន​១​ទៀត គឺ​ពាន​ផែន​លេខ​១ ទូក​អុំ​បុរស​ដូច​គ្នា ។

រីឯ​នៅ​ក្នុង​ឆ្នាំ​២០១៩ ទទួល​បាន​ពាន​ចំនួន​១​បន្ថែម​ទៀត គឺ​ពាន​ផែន​លេខ​១ ទូក​អុំ​បុរស ដូច​គ្នា​ទៅ និង​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៦ រួម​ទាំង​ទទួល​បាន​ចំណាប់​ថ្នាក់​លេខ​៤​ផង​ដែរ ។ ដោយឡែក​ក្នុង​ឆ្នាំ​២០២៣ ទទួល​បាន​ពាន​ចំនួន​២ គឺ​ពាន​ផែន​លេខ​១ ទូក​អុំ​បុរស និង​ពាន​ទូក​សោភ័ណ​ភាព រួម​ទាំង​ទទួល​បាន​ចំណាប់​ថ្នាក់​លេខ​៩ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៤ ទូកង​គូ​ពិសេស ដែល​មាន​ល្បឿន​លឿន​ជាងគេ​ចំនួន​៣ ទូ​ទាំង​ប្រទេស​កម្ពុជា ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​ទូកង​តេ​ជោ​កែវ​វិជ័យ បារមី​ចៅ​សែន ខេត្តពោធិ៍សាត់ ។ ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​លើ​ទូកង សារាយ​តេ​ជោ​សែន​ជ័យ ខេត្តកណ្ដាល ។ ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​ទូកង កោះ​កេរ​ធិ​បតី ខេត្តព្រះវិហារ ៕ អត្ថបទ​៖ រៀម រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ