ឃាតករវ័យក្មេង ចាក់ស្លា.ប់ម្នាក់ របួស២នាក់
ខេត្តកំពង់ឆ្នាំង ៖ យុវជនវ័យក្មេងម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការកាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ជននេះបានចាក់សម្លា.ប់ …
ខេត្តកំពង់ឆ្នាំង ៖ យុវជនវ័យក្មេងម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការកាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ជននេះបានចាក់សម្លា.ប់ …
ខេត្តកំពង់ឆ្នាំង ៖ យុវជនវ័យក្មេងម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការកាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ជននេះបានចាក់សម្លាប់មនុស្សម្នាក់ និង២នាក់ទៀតបានរងរបួស ។ អំពើមនុស្សឃាតនេះបានកើតឡើង កាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅបរិវេណវត្តពោធិ៍រុក្ខារាម ហៅវត្តកំពង់ត្រឡាចលើ ស្ថិតក្នុង ភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ។
លោក ឌុច ចំរើន នាយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ឃាតករវ័យក្មេងរូបនោះមានឈ្មោះ ផៃ សារ៉ុន អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ ។ ចំណែកជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ ជឿន សុមឿន ហៅ បឿន អាយុ១៦ឆ្នាំ មានទីលំនៅភូមិអូរ ឃុំជ្រេស ស្រុកកំពង់ត្រឡាច ។ អ្នករងរបួសធ្ងន់ឈ្មោះ អ៊ិត សុខជា អាយុ១៩ឆ្នាំ មានទីលំនៅភូមិជំទាវសុក ឃុំជ្រេស ស្រុកកំពង់ត្រឡាច និងអ្នករងរបួសស្រាលម្នាក់ទៀតឈ្មោះ សំ ចេង ។
ប្រភពដដែលបានបន្តថា នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ជនដៃដល់ឈ្មោះ ផៃ សារ៉ុន បានផឹកស្រាជាមួយបងប្រុសគេម្នាក់ឈ្មោះ កុយ អស់ស្រា១លីត្រកន្លះ ។ បន្ទាប់ពីស្រវឹងស្រាហើយជនដៃដល់បានយកកាំបិតកៃដាក់ក្នុងហោប៉ៅអាវដើរទៅជិតខ្លោងទ្វារវត្តកំពង់ត្រឡាចលើ និងបានជួបឈ្មោះ សំ ចេង ក៏រករឿងឈ្លោះ ហើយបានចាក់ឈ្មោះ សំ ចេង មួយកាំបិតកៃតែត្រូវឈ្មោះ សំ ចេង វាសដៃផុតមុតចំដៃឆ្វេង ជនរងគ្រោះក៏ជិៈម៉ូតូរត់ទៅផ្ទះទៅ ។ បន្ទាប់មកជនដៃដល់បានត្រឡប់មកផ្ទះ ទិញស្រាផឹកជាមួយបងប្រុសគេបន្តទៀតដល់ព្រលប់ក៏ទៅរាំវង់ធុងបាស់ក្នុងវត្ត រហូតដល់ម៉ោងជាង១០យប់ក៏មានការវាយតប់គ្នារវាងក្មេង២ក្រុម ។ ពេលនោះជនដៃដល់ក៏ត្រូវគេវ៉ៃមួយដំបងចំដៃដែរ ដោយខឹងនឹងគេវ៉ៃបែបនេះហើយ ទើបជនដៃដល់ដកកាំបិតកៃចេញពីហោប៉ៅចាក់ទៅលើហ្វូងមនុស្សដែលកំពុងវ៉ៃតប់គ្នានោះ បណ្តាលឲ្យត្រូវជនរងគ្រោះ២នាក់ ម្នាក់ស្លាប់ពេលដឹកទៅសង្គ្រោះ និងម្នាក់ទៀតរងរបួសធ្ងន់ ។
ប្រភពដដែលបានបន្តថា ក្រោយការស្រាវជ្រាវបានកំណត់មុខសញ្ញា និងឈានដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះ ផៃ សារ៉ុន នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ និងក្រោយការសាកសួរតាមជំនាញ ទើបជនសង្ស័យសារភាពថា ខ្លួនពិតជាបានចាក់ជនរងគ្រោះបណ្តាលឲ្យស្លាប់ និងរបួសពិតមែន ទើបសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ