អំណាចស្កន់ជាន់ (បទកាកគតិ)
-រាល់មនុស្សក្នុងលោក ពេលមានទុក្ខសោក ព្រោះពាលលាបពណ៌
តែងដង្ហោយហៅ រកយុត្តិធម៌ ឱ្យឃើញខ្មៅស
តាមក្រឹត្យក្រមច្បាប់ ។
-រីឯរាស្ត្រខ្មែរ ឈឺចាប់ឥតល្ហែ រឿងសៀមមិនស្តាប់
នូវកិច្ចព្រមព្រៀង ព្រំដែនមានស្រាប់ សៀមមិនត្រងត្រាប់
ខ្មែរប្តឹងសកល ។
-ថាសៀមបា.ញ់ប្លន់ ម៉ឺនគ្រាប់លឺលាន់ ឆេះភូមិគ្មានសល់
ទឹកភ្នែកស្រែកប្រាប់ លោកាឱ្យយល់ ថាសៀមពិសពុល
ប្លន់ប្រាសាទខ្មែរ ។
ចែករំលែកព័តមាននេះ