ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាម៉េច? ​ដេក​ជាមួយ​ខ្មោច​រាល់​ថ្ងៃ

7 ឆ្នាំ មុន

តើ​អ្នកមាន​បំណង​គិត​ថា ​ចង់​ចំណាយពេល​មួយ​យប់​​នៅ​ជាមួយ​​ខ្មោច​ម៉ាំ​មី​ដែរ​ឬទេ?

តើ​អ្នកមាន​បំណង​គិត​ថា ​ចង់​ចំណាយពេល​មួយ​យប់​​នៅ​ជាមួយ​​ខ្មោច​ម៉ាំ​មី​ដែរ​ឬទេ?

បើ​យើង​ស្តាប់​ទៅ​ហាក់បីដូចជា​​ចម្លែក តែ​វា​មិន​ចម្លែក​ទេ ​សម្រាប់​មេកន្ទ្រាញ​ម្នាក់​នៅ​ភូមិ​ Wogi នា​ខេត្ត ​Papua ប្រទេស​ឥណ្ឌូ​
នេ​ស៊ី​ ។ Eli Mabel ដែល​ជា​មេកន្ទ្រាញ​កុលសម្ព័ន្ធ Dani បាន​ចំណាយពេល​ជា​ច្រើន​យប់​​នៅ​ជាមួយនឹង​សាកសព​ម៉ាំ​មី​ ។ សាក​សព​នោះ​ ត្រូវ​បាន​គាត់​ប្រាប់​ថា​ គឺជា​រាង​កាយ​របស់​បុព្វការី​ជន​ ដែល​ធ្លាប់​បាន​កាន់កាប់កុលសម្ព័ន្ធ​កាលពី​២៥០​ឆ្នាំ​មុន​ ។

តាម​ប្រសាសន៍​របស់​លោក​បណ្ឌិត Semiarto Aji Purwanto ដែល​ជា​សាស្ត្រាចារ្យ​ខាង​ផ្នែក​នរវិទ្យា ​និង​ជា​អ្នកជំនាញ​សិក្សា​ពី​វប្បធម៌​របស់​ជនជាតិភាគតិច Dani បាន​ឲ្យ​ដឹង​ថា ជនជាតិភាគតិច​ខាងលើ​ បាន​​យក​សាកសព​​ជីដូន​ជីតា​គេ ​ដែល​បាន​ស្លាប់​យក​ទៅ​ហាលថ្ងៃ​ឱ្យក្រៀម រួច​ហើយ​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​រូងភ្ នំ​ដើម្បី​ឆ្អើរភ្លើង​បន្ថែម​ ។

លោក​បណ្ឌិត​បាន​បន្ត​ថា ការ​ធ្វើ​ដូច្នេះ គឺ​មក​ពី​ពួក​គេ​យល់ថា ​សាកសព​ដូនតា​ទាំងនោះ​ បាន​ជួយ​ផ្តល់​នូវ​សេចក្តីចម្រើន​ដល់​កុល​សម្ព័ន្ធ​ទាំងមូល​ ។ លោក​បន្ត​ទៀត​ថា ទំនៀមទម្លាប់​នេះ​ មិនសូវ​ជា​មានការ​អនុវត្ត​ប៉ុន្មាន​ទេ ​នៅ​កុលសម្ព័ន្ធ​ Dani តាំងពី​មានការ​ហូរ​ចូល​នូវ​គ្រឹ​ស្ត​សាសនា​ ។