ញាក់សាច់ ! ប្រមូលគ្នាស្ទើរមួយភូមិមកព្រួតវាយសម្លា.ប់ដល់ផ្ទះ
ខេត្តព្រៃវែង ៖ ពិតជារឿងដែលនឹកស្មានមិនដល់ទាល់តែសោះ គ្រាន់តែទំនាស់តិចតួច ជនជាតិវៀតណាមបានប្រមូលគ្នាស្ទើរតែ១ភូមិមកព្រួតគ្នាវាយសម្លា.ប់ខ្មែរដល់ផ្ទះ ។
ខេត្តព្រៃវែង ៖ ពិតជារឿងដែលនឹកស្មានមិនដល់ទាល់តែសោះ គ្រាន់តែទំនាស់តិចតួច ជនជាតិវៀតណាមបានប្រមូលគ្នាស្ទើរតែ១ភូមិមកព្រួតគ្នាវាយសម្លា.ប់ខ្មែរដល់ផ្ទះ ។
ខេត្តព្រៃវែង ៖ ពិតជារឿងដែលនឹកស្មានមិនដល់ទាល់តែសោះ គ្រាន់តែទំនាស់តិចតួច ជនជាតិវៀតណាមបានប្រមូលគ្នាស្ទើរតែ១ភូមិមកព្រួតគ្នាវាយសម្លាប់ខ្មែរដល់ផ្ទះ ។ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រមាណជិត១០យប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ នៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ។
បើតាមការឲ្យដឹងពីអ្នកស្រី ចាន់ ស៊ីណា អាយុ៣១ឆ្នាំ រស់នៅភូមិកើតហេតុ ត្រូវជាប្រពន្ធជនរងគ្រោះឈ្មោះ សេង រ័ត្នធី អាយុ៣៣ឆ្នាំ ដែលត្រូវជនជាតិវៀតណាមព្រួតគ្នាវាយសម្លាប់ បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល៩ និង៣០នាទីយប់កើតហេតុ គឺមុនពេលកើតហេតុ ប្តីអ្នកស្រីបានទៅទិញបារីជក់នៅផ្ទះតាង៉ុក (ជនជាតិវៀតណាម) ស្ថិតនៅភូមិ៦ ឃុំព្រែកខ្សាយ«ខ» ស្រុកពាមរក៍ ពេលនោះជនសង្ស័យបានសុំបារីប្តីរបស់គាត់ជក់ តែប្តីរបស់គាត់មិនឲ្យក៏កើតជាជម្លោះពាក្យសម្តី ជេរដៀមដាមគ្នាទៅវិញទៅមក ។ ពេលនោះប្តីរបស់អ្នកស្រីបានជេរថា អាកូនមីចោរ…ឯងចង់កាងនៅភូមិនេះឬ? ឮដូច្នេះជនជាតិវៀតណាមដែលជាជនសង្ស័យបានស្ទុះមកដល់ប្តីរបស់គាត់១ដៃចំមាត់ តែប្តីរបស់គាត់នៅតែជេរទៀតថា អាចុយម្រ៉ាយ ហេតុអ្វីបានជាឯងមករករឿងអញតែម្នាក់ឯងយ៉ាងដូច្នេះ? ឯងចាំមើលអញទៅផ្ទះយកកាំបិតមកកាប់ពួកហ្អែងម្តង ។
អ្នកស្រី ចាន់ ស៊ីណា បន្តទៀតថា ភ្លាមៗនោះប្តីរបស់គាត់បានរត់ពីកន្លែងទិញបារីមកផ្ទះរបស់ខ្លួនដែលមានចម្ងាយប្រមាណ៦០ម៉ែត្រដែលនៅជាប់ព្រំប្រទល់គ្នារវាងភូមិ៦និងភូមិអ្នកលឿង ។ ពេលប្តីរបស់គាត់រត់មកជនជាតិវៀតណាម៣-៤នាក់បានតាមដេញវ៉ៃដល់ផ្ទះទៀត តែប្តីរបស់គាត់បានយកកាំបិតដេញកាប់ជនជាតិវៀតណាមទាំងនោះរត់ផាស់ក្រញ៉ាំ ។
អ្នកភូមិនៅកន្លែងកើតហតុបានឲ្យដឹងថា អ្វីដែលនឹកស្មានមិនដល់នោះ គឺជនជាតិវៀតណាម៣-៤នាក់នោះបានរត់ទៅប្រមូលគ្នាស្ទើរមួយភូមិដែលមានគ្នារាប់រយនាក់ប្រដាប់ដោយព្រនង់ ដំបង ឈើជ្រុង ដែកត្បែង ដែកគាស់ កាំបិត… មកឡោមព័ទ្ធផ្ទះឈ្មោះ សេង រ័ត្នធី និងចូលទៅព្រួតវាយជនរងគ្រោះរហូតសល់តែដង្ហើមចង្រឹត មិនតែប៉ុណ្ណោះថែមទាំងវាយប្រពន្ធជនរងគ្រោះដែលមានផ្ទៃពោះ៩ខែត្រូវ២ដែកគាស់ចំដើមដីខាងឆ្វេងទៀតផង ។
ក្រោយពេលជនជាតិវៀតណាមទាំងនោះបានដកថយទៅអស់ ក្រុមគ្រួសារជនរងគ្រោះ រួមនិងអ្នកភូមិបាននាំជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ប៉ុន្តែក្រោយពេលទៅដល់មន្ទីរពេទ្យ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ក៏នាំគ្នាដឹកយកមកលំនៅឋានវិញដើម្បីធ្វើបុណ្យតាមប្រពៃណី ។
លោកអនុសេនីយ៍ឯក អ៊ុំ គឹមសាន អធិការរងនគរបាលស្រុកពាមរក៍ បានឲ្យដឹងថា ខាងសមត្ថកិច្ចពុំទាន់ដឹងមូលហេតុយ៉ាងណាពិតប្រាកដនៅឡើយទេ គ្រាន់តែដឹងថា ជនសង្ស័យមានគ្នា៣នាក់ ១-ឈ្មោះ ង្វៀង យ៉ាំងនឿ ភេទប្រុស អាយុ២៧ឆ្នាំ, ២-ឈ្មោះ ង្វៀង យ៉ាំងកង ភេទប្រុស អាយុ៣០ឆ្នាំ និង ៣-ឈ្មោះ ឡាំ យ៉ាំងសែង ភេទប្រុស អាយុ២២ឆ្នាំ ។ ជនសង្ស័យទាំង៣នាក់មានទីលំនៅភូមិ៦ ឃុំព្រែកខ្សាយ«ខ» ស្រុកពាមរក៍ ។
លោកអធិការរងបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ត្រូវបានឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលស្រុកពាមករណ៍ដើម្បីសាកសួរ ។ ហើយនៅពេលនេះសមត្ថកិច្ចកំពុងធ្វើការសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅលើបញ្ហានេះដែរ ព្រោះខាងខ្មែរស្លាប់ម្នាក់ឈ្មោះ សេង រ័ត្នធី អាយុ៣៣ឆ្នាំ ចំណែកខាងវៀតណាមក៏ស្លាប់ម្នាក់ដែរឈ្មោះ ង្វៀង យ៉ាំងតេវ ៕
ចែករំលែកព័តមាននេះ