ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​រាជធានីភ្នំពេញ​​បំរាម​មិន​ឱ្យ​មានទីសត្តឃាត​ស្រេច​​តែ​ចិត្ត​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ ​បាន​ធ្វើការ​ណែនាំ​​ឱ្យ​​មន្ទីរ​​កសិកម្ម​រាជធានី​ភ្នំពេញ សហការ​ជាមួយ​វិស័យ​ឯកជន ត្រូវ​រក​កន្លែង​​ធ្វើ​សត្តឃា​ត​ដោយ​ប្រមូលផ្តុំ​តែ​មួយ​​​កន្លែងគត់​ ហាម​ដាច់ខាត​​ការ​ធ្វើ​សត្វឃាត ឬ​បង្កើត​​កុងស៊ី​កា.ប់​យក​សាច់ ដោយ​រាយ​ប៉ាយ​​នោះ​​ទេ ដើម្បី​ងាយ​គ្រប់គ្រង​ និង​ពិនិត្យ​ចំនួន​សាច់​តាម​​តម្រូវការ​ទីផ្សារ ពិសេស​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ ការពារ​

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ ​បាន​ធ្វើការ​ណែនាំ​​ឱ្យ​​មន្ទីរ​​កសិកម្ម​រាជធានី​ភ្នំពេញ សហការ​ជាមួយ​វិស័យ​ឯកជន ត្រូវ​រក​កន្លែង​​ធ្វើ​សត្តឃា​ត​ដោយ​ប្រមូលផ្តុំ​តែ​មួយ​​​កន្លែងគត់​ ហាម​ដាច់ខាត​​ការ​ធ្វើ​សត្វឃាត ឬ​បង្កើត​​កុងស៊ី​កាប់​យក​សាច់ ដោយ​រាយ​ប៉ាយ​​នោះ​​ទេ ដើម្បី​ងាយ​គ្រប់គ្រង​ និង​ពិនិត្យ​ចំនួន​សាច់​តាម​​តម្រូវការ​ទីផ្សារ ពិសេស​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ ការពារ​សុខ​ភាព​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ ឱ្យ​​មាន​ភាព​ប្រសើ​រឡើង ។​

ក្នុង​ពិធី​ប្រកាស​តែងតាំងផ្ទេរ និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រីរាជការ​របស់​មន្ទីរ​កសិកម្ម​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៨ ​កក្កដា​ ២០១៦ ក្នុង​សាលា​រាជធានី​ភ្នំពេញ លោក​ប៉ា សុ​ជាតិ​វង្ស ​ក៏បាន​មាន​ប្រសា​ស​ន៍​ថា ដើម្បី​សុវត្ថិភាព​ចំណីអាហារ និង​ការពារ​សុខភាព​សាធា​រណ​ជូន​ប្រជាពលរដ្ឋ មន្ទីរ​កសិកម្ម​ត្រូវ​ជំរុញ​ឱ្យ​​ផ្នែក​ផលិតកម្ម និង​បសុព្យាបាល​កែតម្រូវ និង​រៀបរយ ដោយ​ចាប់ដៃ​ជាមួយ​វិស័យ​ឯកជន​បង្កើត​ទីតាំង​មួយ​ឱ្យ​​ប្រាកដប្រជា សម្រាប់​ធ្វើ​សត្ត​ឃាត​​​ដោយ​ប្រមូលផ្តុំ ហាម​ដាច់ខាត​ការ​កាប់​សាច់​ ដោយ​រាយ​ប៉ាយ​ច្រើន​ទី​តាង ។​

លោក​​បន្ត​ថា ការិយាល័យ​ផលិតកម្ម និង​ព​សុ​ព្យាបាល ត្រូវ​ណែនាំ​ដល់​មណ្ឌល​សត្ត​ឃាត និង​កន្លែង​កុងស៊ី​កាប់​សាច់​​របស់​ឯកជន សុំ​មក​​កាប់​នៅ​មណ្ឌល​សត្តឃាត​តែ​មួយ ដែល​ត្រូវ​បំពាក់​ម៉ា​ស៊ី​ន​ទំនើប ដើម្បី​ងាយ​គ្រប់គ្រង និង​ពិនិត្យ​គុណភាព​សាច់​មាន​ជំងឺ និង​សត្វ​ងាប់ ​ដែល​មាន​រោគ​ជាដើម ។