រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរសជនជាតិវៀតណាមម្នាក់ ត្រូវក្រុមគ្រួសារប្រទះឃើញបានចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩ និង៣០នាទីព្រឹកថ្ងៃទី២៥ កក្កដា ២០១៦ នេះ ស្ថិតនៅចំណុចផ្ទះលក់អេតចាយមួយកន្លែង (ផ្ទះជនរងគ្រោះ) មានលេខ៦៣៦A, ផ្លូវបេតុងក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពឱ្យដឹងថា ជនរងគ្រោះឈ្មោះជា ថុង អាយុ៣៧ឆ្នាំ ជាមនុស្សពិការជើងម្ខាង ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានប្រពន្ធឈ្មោះធី ទាំង២នាក់ជាជនជាតិវៀតណាម មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ដែលប្តីប្រពន្ធទាំង២នាក់តែងតែមានទំនាស់នឹងគ្នា ហើយត្រូវប្រពន្ធរត់ចោលបាត់ ។
ប្រភពបន្តថា មុនពេលភ្ញាក់ផ្អើលនោះ ក្រុមគ្រួសារឆ្ងល់ដោយមិនឃើញបុរសនោះចេញពីបន្ទប់សោះ ក៏ដើរទៅមើល ត្រូវភ្ញាក់ព្រើតផ្អើលឃើញជនរងគ្រោះយកកម្រាលពូក មកចង.កខ្លួនឯងស្លាប់បាត់ទៅហើយ ដោយមិនដឹងពីតាំងម៉ោងប៉ុន្មានទេ ។
ប្រភពឱ្យដឹងទៀតថា សព្វថ្ងៃជនរងគ្រោះតូចចិត្តខ្លួនឯង ព្រោះត្រូវប្រពន្ធរត់ចោលកន្លះខែហើយ ហើយខ្លួនកំពុងមានជំងឺ និងពិការជើងទៀត ប្រហែលជាតូចចិត្តលែងចង់រស់ ទើបចង.កបញ្ចប់បែបនេះ ។
ចែករំលែកព័តមាននេះ