ចាញ់បោកគ្រូទាយ អស់កងដៃមួយកងរួចដាក់ពាក្យប្ដឹង
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់រួមជាមួយមិត្តភ្ដិរបស់នាងម្នាក់ទៀត បានធ្វើដំណើរទៅប្ដឹងនគរបាលប៉ុស្ដិ៍ចោមចៅ ឲ្យជួយរកយុត្តិធម៌ជំនួសបងស្រីរបស់នាង កាលពីវេលាម៉ោង
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់រួមជាមួយមិត្តភ្ដិរបស់នាងម្នាក់ទៀត បានធ្វើដំណើរទៅប្ដឹងនគរបាលប៉ុស្ដិ៍ចោមចៅ ឲ្យជួយរកយុត្តិធម៌ជំនួសបងស្រីរបស់នាង កាលពីវេលាម៉ោង
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់រួមជាមួយមិត្តភ្ដិរបស់នាងម្នាក់ទៀត បានធ្វើដំណើរទៅប្ដឹងនគរបាលប៉ុស្ដិ៍ចោមចៅ ឲ្យជួយរកយុត្តិធម៌ជំនួសបងស្រីរបស់នាង កាលពីវេលាម៉ោង៦ និង៥០នាទី យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ដោយអះអាងថា បានចាញ់បោកគ្រូទាយម្នាក់ ដែលតាំងខ្លួនឯងជាតាឥសី ផ្សព្វផ្សាយតាមវិទ្យុថាមានមហិទ្ធិឫទ្ធិខ្លាំងពូកែ ស័ក្ដសិទ្ធិ និងទស្សន៍ទាយ ឲ្យអ្នកក្រមិនយកលុយទេ ប៉ុន្តែធាតុពិតជាគ្រូបោកតែប៉ុណ្ណោះ និងបានបោកយកកងដៃបងស្រីនាងអស់១កង។
ស្ត្រីដែលបានទៅដាក់ពាក្យប្ដឹងជំនួសបងស្រីខ្លួននោះឈ្មោះ អួន សុខឌឿន អាយុ២២ឆ្នាំ កម្មការិនីរោងចក្រកាត់ដេរ មានស្រុកំណើតនៅក្នុងភូមិតាក្រួស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ចំណែកបងស្រីនាង ដែលចាញ់បោកបុរសតាំងខ្លួនជាតាឥសីនោះឈ្មោះ អួន សុខឌី អាយុ២៨ឆ្នាំ នៅក្នុងភូមិជាមួយគ្នា រីឯមិត្តភក្ដិនាងដែលរួមដំណើរជាមួយ មិនបានប្រាប់ឈ្មោះឡើយ ហើយតាឥសីបោកក៏មិនត្រូវបានគេស្គាល់ឈ្មោះដែរ។
នាង អួន សុខឌឿន បាននិយាយថា បងស្រីនាងមានមុខរបរលក់ដូរបន្តិចបន្តួចនៅផ្ទះ ហើយមួយរយៈនេះលក់មិនសូវដាច់ទេ បន្ទាប់មកបានឮដំណឹងថា មានតាឥសីខ្លាំងពូកែស័ក្តសិទ្ធិណាស់ ខាងទស្សន៍ទាយ និងមើលជោគជតារាសី និងការដាក់ស្នេហ៍ដើម្បីលក់ដូរដាច់។ ដំណឹងនោះបងស្រីនាងបានដឹងតាមរយៈការផ្សព្វផ្សាយតាមវិទ្យុមួយ លុះដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ បងស្រីនាងបានធ្វើដំណើរ មកពីស្រុកកំណើតស្វែងរកតាឥសីនោះ ដើម្បីទាយឲ្យ និងធ្វើស្នហ៍សម្រាប់ការរកស៊ីលក់ដូរ។
ក្រោយពេលបានមកដល់ភ្នំពេញ វេលាម៉ោង៣រសៀលថ្ងៃដដែល បងស្រីនាង និងរូបនាងបាននាំគ្នាទៅរកតាឥសីខាងលើ នៅចំណុចផ្ទះលេខ២១ ស្ថិតក្នុងបូរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ស្ត្រីខាងលើបានបន្តថា ពេលទៅដល់បងស្រីនាងបានថ្វាយគ្រូ១ម៉ឺនរៀល ស្រាប់តែតាឥសីនោះ ប្រកែកមិនយកទេ និងបានបង្គាប់ឲ្យដាក់២ម៉ឺនរៀល ទើបព្រមទាយឲ្យ ដែលផ្ទុយទៅនឹងអ្វី ដែលផ្សព្វផ្សាយតាមវិទ្យុដែលថា ទាយមិនយកប្រាក់ពីអ្នកក្រីក្រនោះ។
ខណៈនោះដោយសារតែចង់បានលក់ដូរដាច់ ទើបយល់ព្រមតាមគ្រូ លុះពេលទស្សន៍ទាយរួច តាឥសីនោះបានទាមទារ ឲ្យបងស្រីនាងដោះកងដៃប្លាទីនតម្លៃ២៦ម៉ឺនរៀលឲ្យ ប៉ុន្តែពេលដែលបងស្រីនាង ស្ទាក់ស្ទើរមិនចងដោះ ស្រាប់តែតាឥសីបានឲ្យសិស្សគណរបស់ខ្លួន ដែលមានប្រុសមានស្រី ស្លៀកពាក់ស ជួយដោះយកបាន១កងទម្ងន់១ជី បន្ទាប់មកប្រុងដោះយកថែមទៀត ប៉ុន្តែពេលនោះបងស្រីនាងមិនព្រម ទើបតាឥសីនោះបានប្រាប់ថា ចាំដល់ថ្ងៃសីល ចាំមកម្ដងទៀត និងដាក់លុយចំនួន១០០ដុល្លារ ដើម្បីលោះយកកងដៃនោះទៅវិញ និងរៀបចំធ្វើពិធីដើម្បីឲ្យលក់ដូរដាច់ ហើយអ្នកដែលទៅរកតាឥសីនោះ ច្រើននាក់ដែរ មិនមែនមានតែនាង និងបងស្រីប៉ុណ្ណោះទេ ដែលបានដោះគ្រឿងអលង្ការឲ្យតាឥសីនោះគ្រប់ៗគ្នា ដោយគ្រូនោះប្រាប់ថា ដាក់បញ្ចាំ និងឲ្យយកលុយទៅលោះវិញនៅថ្ងៃសីលដូចគ្នា។
ប្រភពដដែលបានបន្តថា បន្ទាប់មកបងស្រីនាង និងរូបនាងបាននាំគ្នាត្រឡប់មកផ្ទះជួលវិញ ហើយដោយនឹកឃើញថា ប្រាកដជាតាឥសីនោះបោកប្រាស់ ទើបនាំគ្នាត្រឡប់ទៅទាមទារយកកងដៃនោះមកវិញ។ ប៉ុន្តែពេលទៅដល់គ្រូទាយនោះមិនព្រមឲ្យវិញឡើយ និងបានឆ្លើយដាក់សិស្សគណរបស់ខ្លួន ចំណែកសិស្សគណវិញបានឆ្លើយដាក់គ្នា ទៅវិញទៅមក។ ដោយសារតែបែបនេះហើយ ទើបនាងធ្វើដំណើរស្វែងរកយុត្តិធម៌ ពីសំណាក់កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ ដើម្បីឲ្យជួយពួកនាង និងដើម្បីឲ្យអ្នកដែលទៅរកតាឥសីនោះភ្លឺភ្នែកគ្រប់ៗគ្នា។
នគរបាលបាននិយាយថា ស្ត្រីខាងលើនិងមិត្តភក្ដិរបស់នាង ពិតជាបានទៅដាក់ពាក្យបណ្ដឹង ចោទប្រកាន់បុរសដែលតាំងខ្លួនជាតាឥសីមែន ដោយពួកនាងប្រាប់ថា បងស្រីរបស់នាងបានចាញ់បោក តាឥសីម្នាក់នោះអស់កងដៃប្លាទីន១កងទម្ងន់១ជី តម្លៃ២៦ម៉ឺនរៀល ប៉ុន្តែដោយសារតែបងស្រីនាង គឺជាអ្នកចាញ់បោកគ្រូ និងជាម្ចាស់កងដៃទៀតនោះ ទើបកម្លាំងមិនទទួលពាក្យបណ្ដឹង និងរង់ចាំព្រឹកឡើងឲ្យបងស្រីនាង ទៅដាក់ពាក្យប្ដឹងទើបទទួល ព្រោះនេះគឺជានិតិវិធី៕
ចែករំលែកព័តមាននេះ