ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​មហន្តរាយ​ទឹកជំនន់​នៅ​ខេត្ត​ហ៊ឺ​បី​ចិន​អ្នក​ស្លា.ប់​ឡើង​ដល់​114​នាក់

7 ឆ្នាំ មុន

យោង​តាម​ស៊ី​ន​ហួ​ថា ការិយាល័យ​កិច្ចការ​ស៊ី​វិល​ខេត្ត​រាយការណ៍​ថា កាលពី​ថ្ងៃ​ទី​២៣ កក្កដា វេលា​ម៉ោង​១៨ ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង និង​ទឹកជំនន់​យ៉ាង​អាក្រក់ បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​ដល់​ទៅ​១១៤​នាក់ ហើយ​១១១​នាក់​

យោង​តាម​ស៊ី​ន​ហួ​ថា ការិយាល័យ​កិច្ចការ​ស៊ី​វិល​ខេត្ត​រាយការណ៍​ថា កាលពី​ថ្ងៃ​ទី​២៣ កក្កដា វេលា​ម៉ោង​១៨ ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង និង​ទឹកជំនន់​យ៉ាង​អាក្រក់ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ដល់​ទៅ​១១៤​នាក់ ហើយ​១១១​នាក់​ទៀត​បាត់​ខ្លួន​នៅ​ខេត្ត​ហ៊ឺ​បី​ភាគ​ខាងជើង​ប្រទេស​ចិន ។

អាជ្ញាធរ​មូលដ្ឋាន​បាន​ជម្លៀស​មនុស្ស​ចេញ​ជិត​៣១០.០០០​នាក់ ។ ទឹកជំនន់ និង​ការ​បាក់​ដី​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង បណ្តាល​ឱ្យ​បាក់​ផ្ទះ​ដល់​ទៅ​៥២.៩០០​ខ្នង ហើយ​ផ្ទុះ​១៥៥.០០០​ខ្នង​ទៀត​រង​ការ​ខូចខាត ។ ផ្ទៃដី​ដាំ​ដុះ​ជាង​៧០០.០០០​ហិ​កតា​រង​ការ​បំផ្លាញ នាំ​ឱ្យ​មានការ​ខូចខាត​ខាង​សេដ្ឋកិច្ច​ដោយ​ផ្ទាល់​គិត​ជា​ទឹកប្រាក់​លើស​ពី​១៦​ពាន់​លាន​យន់ (២.៤​ពាន់​លាន​ដុល្លារ​) ៕