ត្រួតពិនិត្យអាវុធជាតិផ្ទុះ ឃាត់ខ្លួនជនសង្ស័យ៣នាក់
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង០៨ និង០០នាទីយប់ ថ្ងៃទី២២ កក្កដានេះ ស្ថិតនៅតាមបណ្ដោយផ្លូវ១០៨៦ ក្បែរខារ៉ាអូខេ យូធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង០៨ និង០០នាទីយប់ ថ្ងៃទី២២ កក្កដានេះ ស្ថិតនៅតាមបណ្ដោយផ្លូវ១០៨៦ ក្បែរខារ៉ាអូខេ យូធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង០៨ និង០០នាទីយប់ ថ្ងៃទី២២ កក្កដានេះ ស្ថិតនៅតាមបណ្ដោយផ្លូវ១០៨៦ ក្បែរខារ៉ាអូខេ យូធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន។ ប្រភពពីមន្ត្រីកងរាជអាវុធហត្ថ បានបញ្ជាក់ថា ពេលដែលសមត្ថកិច្ចកំពុងតែដាក់កម្លាំងធ្វើការឆែកឆេរ អាវុធជាតិផ្ទុះ មានជនសង្ស័យ៣នាក់ ជិះម៉ូតូស្មាសរីវ៉ូ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1C-3586។ ជនសង្ស័យទាំង៣នាក់នេះ ពេលឃើញសមត្ថកិច្ច ក៏បត់ម៉ូតូត្រឡប់ក្រោយបើកគេច ភ្លាម ឃើញហេតុការណ៍គួរឲ្យសង្ស័យបែបនេះ សមត្ថកិច្ចក៏ជិះម៉ូតូដេញតាម ប្រហែល១០០ម៉ែត្រ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នោះមកសួរនាំ។
ក្រោយពីសមត្ថកិច្ចធ្វើការឆែកឆេរ ក៏បានឃើញគ្រឿងញៀន៤កញ្ចប់តូច ទើបធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ដែលមានឈ្មោះ ទី១-ឈ្មោះ វ៉ាន់ សុភក្តិ ភេទប្រុស អាយុ២៥ឆ្នាំ ជាជាងសំណង់ ស្នាក់នៅខណ្ឌពោធិ៍សែនជ័យ ទី២-ឈ្មោះ ដន រតនា ភេទប្រុស អាយុ២៦ឆ្នាំ ជាជាងសំណង់ ស្នាក់នៅបន្ទប់ជួលម្ដុំផ្សារព្រៃទា ទី៣-ឈ្មោះ សុខ ធឿន ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលម្ដុំផ្សារព្រៃទា។ ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានបញ្ជូនខ្លួនជនសង្ស័យទាំង៣នាក់ ទៅកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌសែនសុខ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ