យន្តហោះ១គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកូរ៉េខាងជើង AIR KORYO ដែលហោះរវាងក្រុងព្យុងយ៉ាង និងក្រុងប៉េកាំងបានធ្វើការចុះចតបន្ទាន់កាលពីថ្ងៃទី២២ កក្កដា នៅទីក្រុង SHENYANG ភាគឦសានចិន ដោយសារមានភ្លើងឆាបឆេះក្នុងយន្តហោះ ។
សាក្សីម្នាក់ជាអ្នកដំណើរនិយាយថា ផ្សែងហុយចេញពីកាប៊ីនយន្តហោះ ប្រមាណ៣០នាទី ក្រោយការហោះឡើងពីព្រលានយន្តហោះអន្តរជាតិ SUNAN ក្រុងព្យុងយ៉ាង ។ ពួកអ្នកដំណើរស្នើឱ្យស្ថិតនៅស្ងៀមស្ងាត់រង់ចាំយន្តហោះចុះបណ្តោះអាសន្ននៅក្រុង SHENYANG ។ អ្នកដំណើរពិបាកដកដង្ហើម ព្រោះខ្វះអុកស៊ីហ្សែន ហើយយន្តហោះបង្ខំចុះ ១០នាទីក្រោយមក ។ បុគ្គលិកនៅលើដីចិននិយាយថា យន្តហោះត្រូវភ្លើងឆេះហើយអ្នកដំណើរដែលជម្លៀសចេញជាប់នៅ SHENYANG ៕
ចែករំលែកព័តមាននេះ