ខណៈនេះ ! ផ្ទុះការតវ៉ានៅមុខធនាគារពិភពលោក
រាជធានីភ្នំពេញ ៖ ខណៈពេលនេះ ប្រជាពលរដ្ឋប្រមាណជា៥០នាក់មកពីសហគមន៍អតីតបឹងកក់ចាកចេញ និងសហគមន៍បុរីកីឡា បាននាំគ្នាកំពុងធ្វើការតវ៉ានៅមុខធនាគារពិភពលោក
រាជធានីភ្នំពេញ ៖ ខណៈពេលនេះ ប្រជាពលរដ្ឋប្រមាណជា៥០នាក់មកពីសហគមន៍អតីតបឹងកក់ចាកចេញ និងសហគមន៍បុរីកីឡា បាននាំគ្នាកំពុងធ្វើការតវ៉ានៅមុខធនាគារពិភពលោក
រាជធានីភ្នំពេញ ៖ ខណៈពេលនេះ ប្រជាពលរដ្ឋប្រមាណជា៥០នាក់មកពីសហគមន៍អតីតបឹងកក់ចាកចេញ និងសហគមន៍បុរីកីឡា បាននាំគ្នាកំពុងធ្វើការតវ៉ានៅមុខធនាគារពិភពលោក ។ ការតវ៉ានេះធ្វើឡើងកាលពីវេលាម៉ោង៩ និង៤០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅមុខធនាគារពិភពលោកដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ដើម្បីទាមទារឲ្យតំណាងធនាគារពិភពលោកចេញមកជួបពិភាក្សារឿងផ្តល់ជំនួយជាង១០០លានដុល្លារដល់រដ្ឋាភិបាលកម្ពុជា និងធ្វើការទាមទារឲ្យធនាគារពិភពលោកជួយរកយុត្តិធម៌ឲ្យពួកគាត់ ដែលពុំទាន់ទទួលបានដោះស្រាយនៅឡើយ ។
ក្រុមអ្នកតវ៉ាទាំងនោះបាននាំគ្នាស្រែកថាខ្លាំងៗ ពួកគេរងទុក្ខវេទនាដោយសារលុយជំនួយរបស់ធនាគារពិភពលោកដែលផ្តល់ឲ្យរដ្ឋាភិបាលកម្ពុជា ប្រសិនបើធនាគារពិភពលោកមិនព្រមជួយដោះស្រាយពួកគេទេ ពួកគេនឹងទាមទារឲ្យធនាគារពិភពលោកដកចេញពីប្រទេសកម្ពុជាទៀត ។
ចែករំលែកព័តមាននេះ