មុខរបរចិញ្ចឹមឃ្មុំ ធ្វើឱ្យជីវភាពរស់នៅធូរធា
ខេត្តសៀមរាប ៖ ការដែលសម្រេច ចិត្តប្តូរមុខរបរទាន់ពេលវេលានោះគឺ ជីវភាពក្រុមគ្រួសាររបស់គាត់មាន ភាពល្អប្រសើជាងមុន។ ក៏ប៉ុន្តែមុខរបរមួយនេះ
ខេត្តសៀមរាប ៖ ការដែលសម្រេច ចិត្តប្តូរមុខរបរទាន់ពេលវេលានោះគឺ ជីវភាពក្រុមគ្រួសាររបស់គាត់មាន ភាពល្អប្រសើជាងមុន។ ក៏ប៉ុន្តែមុខរបរមួយនេះ
ខេត្តសៀមរាប ៖ ការដែលសម្រេច ចិត្តប្តូរមុខរបរទាន់ពេលវេលានោះគឺ ជីវភាពក្រុមគ្រួសាររបស់គាត់មាន ភាពល្អប្រសើជាងមុន។ ក៏ប៉ុន្តែមុខរបរមួយនេះ ពិតជាត្រូវការព្រៃឈើ ដែលមិនអាចខ្វះបាន តួយ៉ាងដូចជា ព្រៃភ្នំគូលែនជាដើម។ បន្ទាប់ពី ប្រកបអាជីវកម្មជាគ្រូឱសថបុរាណខ្មែរ នៅលើខ្នងភ្នំគូលែនជាច្រើនឆ្នាំ ហាក់មិនរលូនទៅមុខ ហើយជីវភាពគ្រួសារកាន់តែមានការខ្វះខាត បុរសជាគ្រូថ្នាំបុរាណខ្មែរ បានសម្រេចប្តូរមុខរបរមកចិញ្ចឹមសត្វឃ្មុំបែបធម្មជាតិវិញ។
លោក ជិន វណ្ណនី អាយុប្រហែល៤០ឆ្នាំ អ្នកចិញ្ចឹមសត្វឃ្មុំ តាមបែបធម្មជាតិម្នាក់ ដែលមានទីលំនៅតំបន់ព្រះអង្គធំ លើខ្នងភ្នំគូលែន ក្នុងស្រុកស្វាយលើ នៃខេត្តសៀមរាប បានបរិយាយថា មុខរបរចិញ្ចឹមឃ្មុំ ក្រៅអំពីអាចរកចំណូល ដែលធ្វើឲ្យជីវភាពគ្រួសារគាត់ធូរធាជាងមុន ហើយនោះមុខរបរនេះក៏បាន ធ្វើឲ្យយើងចេះស្រឡាញ់ធម្មជាតិ ព្រៃឈើផងដែរ ។ ពីព្រោះព្រៃឈើ ក្រៅពីផ្តល់ជា ជម្រកដ៏ត្រជាក់ ដល់មនុស្ស និងសត្វវាក៏អាចជួយទប់ស្កាត់រាល់គ្រោះធម្មជាតិមួយចំនួនទៀត។ លោកបានបញ្ជាក់អំពី របៀបចិញ្ចឹមឃ្មុំ និងការចំណាយដើមទុនថា ធ្វើកសិដ្ឋានចិញ្ចឹមឃ្មុំបែបធម្មជាតិខ្នាតកណ្តាល ដែលមានចំនួន៥០ធុង អាចចំណាយប្រាក់ជិត១៥០០ដុល្លារ។ ក្នុងឃ្មុំមួយធុងចែកចេញជាបី គឺមានឃ្មុំឈ្មោល ឃ្មុំកម្មករ និងស្តេចឃ្មុំ។
ឃ្មុំឈ្មោលមាន តួនាទីបង្កាត់ពូជ ឯឃ្មុំកម្មករមានតួនាទី ចេញទៅក្រេបផ្កា និងលម្អងឈើ ដោយឡែកស្តេចឃ្មុំ មានតួនាទីគ្រប់គ្រងសំបុក និងពងបង្កើតកូន។ ស្តេចឃ្មុំមួយក្បាល ក្នុងមួយថ្ងៃអាចបង្កើតបានពី១០០ទៅ១៥០។ ក្រោយពងរយៈពេលបីថ្ងៃនឹងញាស់កូនទៅជាដង្កូវ ហើយរយៈពេល២០ថ្ងៃក្រោយទៀត ដង្កូវនោះដុះស្លាបទៅជាកូនឃ្មុំ។ លោកបន្ថែមទៀតថា ក្នុងធុងចិញ្ចឹមឃ្មុំនីមួយៗ មានផ្លិត(បង្គង)ចំនួន៨ ហើយអាចផ្ទុកសត្វឃ្មុំបានជា២៥០០០ក្បាល។ ប៉ុន្តែក្នុងមួយធុងមានស្តេចឃ្មុំតែ១ក្បាល ហើយប្រសិនបើយើងចាប់ស្តេចវាចេញពីធុងនោះ សត្វឃ្មុំទាំងអស់នឹងហើរចោលធុង។ ក្នុងធុង១ដែលមានផ្លិត(បង្គង)ចំនួន៨ក្នុងមួយសប្តាហ៏ យើងអាចយកទឹកឃ្មុំបាន៣លីត្រ ប្រសិនបើនៅក្នុងខែដែលសំបូរផ្កាឈើ។ ឈើព្រៃគ្រប់ប្រភេទចាប់ផ្តើមចេញផ្កាក្នុងអំឡុងខែ១រហូតដល់ខែ៥។
ក្រៅពីបរិយាយអំពីរបៀបចិញ្ចឹម និងផលដែលទទួលបានពីសត្វឃ្មុំ បុរសខាងលើក៏ចង់បង្រៀនអំពីរបៀបចិញ្ចឹមផងដែរ ប្រសិនបើមាន ពលរដ្ឋណាចង់ប្រកបមុខរបរនេះ។ ព្រោះថាការចិញ្ចឹមសត្វឃ្មុំ មិនចាំបាច់តែនៅតំបន់ព្រៃភ្នំ ឬព្រៃលិចទឹកនោះទេ នៅតាមចម្ការរបស់បងប្អូនពលរដ្ឋ ក៏អាចចិញ្ចឹមបាន ឲ្យតែចំការនោះមានដំណាំប្រភេទរុក្ខជាតិធំៗ ដែលមានផ្កា។ ផ្ទុយទៅវិញ ប្រសិនបើនៅតំបន់ណា ដែលមានការកាប់បំផ្លាញព្រៃឈើ យើងក៏មិនអាច ចិញ្ចឹមសត្វឃ្មុំបានដែរ។ បន្ទាប់ពីបាន រៀបរាប់អំពីមុខរបរនេះ លោកក៏បានស្នើសុំឲ្យប្រជាពលរដ្ឋ ដែលរស់នៅតំបន់ព្រៃ គួរបញ្ឈប់មុខរបរកាប់ឈើខុសច្បាប់ងាកមកចិញ្ចឹមឃ្មុំ តាមបែបធម្មជាតិ ឬមុខរបរផ្សេងៗដែលមិនបំផ្លាញ ដល់ព្រៃឈើវិញ ទោះជាយ៉ាងណារបរនេះអាចផ្តល់ប្រាក់ចំណូលសមរម្យ និងជួយការពារព្រៃ ឈើផងដែរ៕
ចែករំលែកព័តមាននេះ