ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាល់តែ​បោក ទើប​ជឿ !

7 ឆ្នាំ មុន

ប្រទេស​កម្ពុជា​រងកម្ម​ក៏​ច្រើន​របប ច្រើន​ជំនាន់​មក​ហើយ​…​ដើម្បី​រក្សា​សន្តិភាព​…​អ្នកដឹកនាំ​បាន​ប្រកាន់​យក​របប​នយោបាយ​អ​ព្យា​ក្រិ​ត្យ​មិន​ចូលបក្ស​សម្ព័ន្ធ​…​

ប្រទេស​កម្ពុជា​រងកម្ម​ក៏​ច្រើន​របប ច្រើន​ជំនាន់​មក​ហើយ​…​ដើម្បី​រក្សា​សន្តិភាព​…​អ្នកដឹកនាំ​បាន​ប្រកាន់​យក​របប​នយោបាយ​អ​ព្យា​ក្រិ​ត្យ​មិន​ចូលបក្ស​សម្ព័ន្ធ​…​។ ជា​នយោបាយ​ទទួលយក​ជំនួយ​ពី​គ្រប់​បណ្តា​ប្រទេស​…​ទោះ​កុំ​មុ​យ​និ​ស្ត ឬលោក​សេរី​ក្តី ឱ្យ​តែ​ផ្តល់​ជំនួយ​…​ទទួលយក​ទាំងអស់​…​យក​ដោយ​ដៃ​ទាំង​ទ្វេ​…​។

ប្រទេស​អ្នកមាន​ទាំងឡាយ​ដែល​ផ្តល់​ជំនួយ​ឱ្យ​កម្ពុជា​កន្លង​មក មាន​២​ប្រភេទ​ផ្ទុយ​គ្នា​…
ប្រភេទ​ទី​១ ៖ ផ្តល់​ជំនួយ​ដោយ​ឥត​មាន​លក្ខខណ្ឌ​…​ផ្តល់​ទាំង​ផ្ទាំង​ៗ សម្រាប់​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​…​ផ្តល់​ឱ្យ​ផង​…​អាច​ខ្ចី​បាន​ដោយ​សេរី​ទៀត​ផង​…​គ្មាន​ដាក់​គំនាប ឬ​លក្ខខណ្ឌ​ក្រ​ម៉​ស្រែង​ណាមួយ​ទេ​…​។

ប្រភេទ​ទី​២ ៖ ផ្តល់​ជំនួយ​អម​ដោយ​លក្ខខណ្ឌ​…​បើ​ធ្វើ​តាម​បញ្ជា​…​តាម​ខ្សែ​ញាក់​…​នោះ​ទើប​អញ​ឱ្យ​…​បើ​មិន​ធ្វើ​តាម​ទេ គឺ​អត់ !…​មិន​ត្រឹមតែ​មិន​ឱ្យ​ជំនួយ​ទេ ថែម​ទាំង​ខឹង​…​ថែម​ទាំង​បញ្ចេញ​កំហឹង​ដាក់​ទៀត​…​ធ្វើ​ដូច​ប្រជាជាតិ​កម្ពុជា​ទីងមោង​…​មិន​ធ្វើ​តាម​ខ្សែ​ញាក់​…

សម័យ​សម្តេចព្រះ​នរោត្តម សីហ​នុ ដឹកនាំ​ប្រទេស​…​ជំនួយ​ណា​មាន​លក្ខខណ្ឌ​…​ព្រះ​អង្គ​មិន​ទទួលយក​ទេ​…​ព្រោះ​ជា​ជំនួយ​ដែល​រំលោភ​លើ​អធិបតេយ្យភាព​…​ដោយ​ព្រះ​អង្គ​មិន​ធ្វើ​ជា​អា​យ៉ង​…​គេ​យក​ជំនួយ​អម​ដោយ​លក្ខខណ្ឌ​នោះ​ឱ្យទៅ​មេទ័ព លន់ ន​ល់​…​ទីបំផុត លន់ ន​ល់ ក្លាយជា​អា​យ៉ង​ធ្វើ​រដ្ឋប្រហារ​ភ្លាម​…​នេះ​ហើយ​ជំនួយ​ដែល​មាន​ចំណង​…​ហើយ​ទីបំផុត​ទៀត​…​រត់​ចោល លន់ ន​ល់​…​រត់​ចោល​កម្ពុជា​ឱ្យ​ធ្លាក់​ក្នុង​រណ្តៅ​មរណៈ​ស្ទើរ​ដាច់
ពូជ​…​។ ឱ ! កម្ពុជា​អើយ​…​កម្ម​មែន !

សតវត្សរ៍​នេះ​ជំនួយ​តាម​លង​ដដែល​…​តាម​លង​ដល់​របប​តេ​ជោ​សែន ដែល​ដឹកនាំ​ប្រទេស​កំពុង​មាន​សន្តិភាព​ពេញលេញ​…​។
សម្តេច​តេ​ជោ​សែន ប្រកាស​ថ្ងៃមុន​នេះ​ថា ជំនួយ​ណា​មាន​លក្ខខណ្ឌ​…​បើ​មិន​ឱ្យ​ទេ ហី​ទៅ​វ៉ើ​យ​…!

បាន​ន័យ​ថា បើ​ចង់​ជួយ​កម្ពុជា ជួយ​មក​…​កុំ​ផ្តល់​ជំនួយ​អម​ដោយ​លក្ខខណ្ឌ​នេះ​…​លក្ខខណ្ឌ​នោះ​…​សូមកុំ !…​កម្ពុជា​មិន​ត្រូវការ​ទេ ។
អា​ឡេវ​យល់​ថា បើ​ផ្តល់​ជំនួយ​អម​ដោយ​លក្ខខណ្ឌ​សម្រាប់​កម្ពុជា​ផ្តល់​ឱ្យ​បាន​តែ​ជាមួយ លន់ ន​ល់​-​សិរិ​មតៈ ក្នុង​សម័យ​មុន​…​។

រីឯ​សម័យនេះ​បើ​ផ្តល់​ឱ្យ​បក្ស​ដែល​ចាញ់​…​សូម​ផ្តល់​ឱ្យ​ដោយ​សេរី​…​ពួក​គេ​អាច​ធ្វើ​ជា​អា​យ៉ង​ចាំតែ​ទទួល​…​ទោះបី​ផ្តល់​ជំនួយ​ឱ្យ ហើយ​ដាក់​លក្ខខណ្ឌ​កុំឱ្យ​មាន​ស្រី​…​ក៏​គាត់​ទទួល​ដែរ​…​​ហេ ! ហេ !…​បើ​ហ៊ាន​ជឿ​មុខជា​អស់​ស្រូវពូជ !
ជាមួយ​អ្នក​ដាក់​លក្ខខណ្ឌ ទាល់តែ​បោក ទើប​ជឿ !
              អា​ឡេវ