ក្រុមហ៊ុន Apple បានបញ្ចេញប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយរបស់ខ្លួនគឺ iOS 10 ក្នុងព្រឹត្តិការណ៍ WWDC ២០១៦ នៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ៊័រនីញ៉ា សហរដ្ឋអាមេរិកកាលពីថ្ងៃទី១៣ មិថុនា ២០១៦ ដោយមានអ្នកចូលរួមរាប់រយនាក់ ។ ក្នុងចំណោមផលិតផល ថ្មីៗរបស់ក្រុមហ៊ុន Apple បង្ហាញរូបរាងក្នុងព្រឹត្តិការណ៍គឺ iOS 10 ដែលភ្ជាប់មកជាមួយលក្ខណៈ ពិសេសៗសម្បូរបែបដើម្បីបំពេញតម្រូវការដល់អតិថិជន និង Developer របស់ខ្លួន ។
ខាងក្រោមនេះគឺជាលក្ខណៈពិសេសចំនួន ៥ របស់ iOS 10 ៖
១-Siri
ជំនួយការឆ្លាតវៃ Siri លេចមុខងារថ្មី ពោលគឺវាអាចបញ្ជូនសារទៅកាន់អតិថិជនដែលមិនប្រើប្រាស់ផលិតរបស់ក្រុមហ៊ុន Apple ។ វាអាចហៅចេញ VoIP ឬក៏ទូទាត់ផងដែរ។ លើសពីនេះទៅទៀត Siri អាចស្វែងរករូបថតតាមរយៈកម្មវិធីរូបភាព ផ្សេងៗគ្នាទៀតផង ។
២- ក្តារចុច Keyboard កាន់តែរហ័ស
ក្តារចុច Keyboard ឥឡូវនេះបានបង្កើនសមត្ថភាពមួយកម្រិតទៀតជាមួយនឹងភាពឆ្លាតវៃរបស់ Siri ។ ពោលគឺវាអាចដឹងពីអ្វីដែលអ្នកប្រើប្រាស់ចង់និយាយ ឬឆ្លើយ ។ វាអាចអានសាររបស់លោក-អ្នក និងស្នើឱ្យមានកាបង្កើតព្រឹត្តិការណ៍នានាលោក-អ្នកដែលចង់បាន។ បង្ហាញទីតាំងចងចាំអាសយដ្ឋាន ថ្មីៗរបស់អ្នក ។ ម្យ៉ាងវិញទៀតវាទទួលស្គាល់ការវាយពហុភាសាផងដែរ ។
៣-រូបថត
កម្មវិធីថតរូបកាន់តែពិសេសដែលវាអាចបង្ហាញរូបថតរបស់អ្នកនៅលើផែនទី ហើយលោកអ្នកអាចតម្រៀបពួកវាតាមរយៈមុខមាត់មិត្តភក្តិរបស់អ្នក ។ អ្វីដែលសំខាន់ក្នុងកម្មវិធីនេះគឺជាការតម្រៀបរូបភាពដ៏អស្ចារ្យក្នុងមេម៉ូរីដែលស្វែងរក និងតម្រៀបរូបថតក្នុងអាល់ប៊ុមដោយផ្នែកៗដូចជារូបភាពបែបទេសភាព សត្វ មនុស្ស ប្រធានបទ និងរូបភាព ផ្សេងៗទៀត ។
៤-តន្ត្រី Apple
Apple Music កាន់តែអស្ចារ្យជាងមុនកាន់តែងាយស្រួលក្នុងការស្វែងរកតន្ត្រីដែលអ្នកចូលចិត្ត និងរៀបចំពួកវាក្នុងបញ្ជីបទចម្រៀង ។
៥-សុវត្ថិភាពបុគ្គល
ក្រុមហ៊ុន Apple បានបោះជំហានដើម្បីបង្កើនសុវត្ថិភាពរបស់អ្នកប្រើប្រាស់ដោយរារាំងពីការចូលលុកលុយពីពួក Hacker ពាក់ព័ន្ធនឹងកម្មវិធីនានាមានក្នុងផលិតផលរបស់ក្រុមហ៊ុន ៕
ចែករំលែកព័តមាននេះ