សារព័ត៌មាន Bloomberg រាយការណ៍ថា Apple នឹងជ្រើសរើសយកក្រុមហ៊ុន Intel ជាអ្នកផ្គត់ផ្គង់បន្ទះឈីបសម្រាប់ iPhone 7 ។ ចំណែកក្រុមហ៊ុនចែកចាយបន្ត AT&T និងបណ្តាក្រុមហ៊ុនផ្សេងទៀតនឹងទទួលបន្ទះឈីបពីក្រុមហ៊ុន Intel ដូចគ្នា ពោលគឺជំនួសបន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm តែម្តង ។ តែបន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm នៅតែរក្សាដដែលក្នុងប្រទេសចិន ។ ចំណែក iPhone នៅទីផ្សារចិននៅតែប្រើប្រាស់ឈីបពីក្រុមហ៊ុនមានមូលដ្ឋាននៅក្រុងសាន់ ឌីអាហ្គូ ដដែល ។
នេះគឺជាប្រភពព័ត៌មានដែលបង្ហាញពីប្រភពផ្ទៃក្នុងរបស់ឧស្សាហកម្មដែលសុំមិនបញ្ចេញឈ្មោះ ។ វត្តមានរបស់ក្រុមហ៊ុន Intel ក្នុងទីផ្សារបន្ទះឈីបទូរស័ព្ទបានក្លាយជាផ្នែកមួយបន្ទាប់បន្សំ ខណៈវត្តមានរបស់ក្រុមហ៊ុនមួយនេះបានជោគជ័យខ្លាំងក្នុងទីផ្សារឡេបថប ។
គិតមកដល់ពេលបច្ចុប្បន្ននេះក្រុមហ៊ុន Apple កំពុងស្វះស្វែងរកដៃគូរសហការផលិត iPhone 7 ដោយស្ថិតក្នុងភាពលម្អិតច្បាស់លាស់ពីសមត្ថភាព និងការច្នៃប្រឌិតខ្ពស់លើស៊េរីទូរស័ព្ទចុងក្រោយនេះ ។ កាលពីប៉ុន្មានខែមុនក្រុមហ៊ុនបានរកក្រុមហ៊ុនសាំស៊ុងឱ្យជួយផ្គត់ផ្គង់អេក្រង់ប្រភេទ OLED ១០០លានបន្ទះផងដែរ ៕
ចែករំលែកព័តមាននេះ